* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UNEP សន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ

07-05-2026 10:39

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិដើម្បីបរិស្ថាន (UNEP) បានប្រកាសបន្តគាំទ្រកម្ពុជា ដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

នេះជាការលើកឡើង លោកស្រី Dechen Tsering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសអញ្ជើញជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

លោកស្រីបានបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើកិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក, ការគ្រប់គ្រងការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងឆ្លើយតបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីអាកាសធាតុ។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ការគាំទ្រ របស់អង្គការកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកការពារនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្ថែមអំពីគាំទ្ររបស់អង្គការ UNEP ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី ការអភិរក្សជីវៈចម្រុះ និងផែនការសកម្មភាព ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

រដ្ឋមន្រ្តីបានមានប្រសាសន៍ថា គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា កំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។ ឯកឧត្តម បានថ្លែងថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។

លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីគម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញ ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

សូមបញ្ជាក់កិច្ចខិតខំប្រឹងប្រែងទាំងរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព៕