បុរី ឆាយលី គឺជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដំបូងគេបង្អស់ ដែលបានប្រើសេវាសាធារណៈរហ័សរបស់ក្រសួងដែនដី និងទទួលបានប្លង់កម្មសិទ្ធមុនគេ
07-05-2026 11:41
(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ដំណើរសេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី បុរី ឆាយលី គឺជាក្រុមហ៊ុនហ៊ុនដំបូងគេបង្អស់ដែលបានប្រើប្រាស់សេវាកម្មនេះ និងទទួលបានប្លង់កម្មសិទ្ធមុនគេ។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អង្គុយចុះហត្ថលេខាលើប្លង់រឹងជូនប្រជាពលរដ្ឋ និងធុរជន ដើម្បីចេញជូនពួកគាត់ភ្លាមៗ។
បន្ទាប់ពីឱ្យដំណើរនូវសេវារហ័ស (Express Service) ភ្លាម ក្រសួងរៀបចំដែនដីបានចេញប្លង់ជូនពលរដ្ឋ និងធុរជន បានចំនួន១១០ បណ្ណ។ នៅក្នុងនោះ គឺមានប្លង់របស់បុរី ឆាយលី ដែលជាអ្នកដំបូងគេបង្អស់ដែលបានប្រើសេវាកម្មរហ័សនេះ និងទទួលបានប្លង់កម្មសិទ្ធិមុនគេ។ ការប្រើប្រាស់សេវា Express Service និងការទទួលបានប្លង់កម្មសិទ្ធិនេះ នឹងកាន់តែផ្តល់ទំនុកចិត្តបន្ថែមចំពោះអតិថិជនដែលបានទិញផ្ទះគ្រប់ប្រភេទពីបុរី ឆាយ លី។
នេះជាយន្តការថ្មីមួយទៀត ត្រូវបានដាក់ចេញក្រោមចក្ខុវិស័យវែងឆ្ងាយ និងកាន់តែមានប្រសិទ្ធភាពរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដើម្បីឲ្យសេវាលើវិស័យដីធ្លីកាន់តែលឿនសម្រាប់ប្រជាពលរដ្ឋ៕
ទំនាក់ទំនងបុរី ឆាយលី៖ 087 66 88 77 068 66 88 77 099 66 88 77










