* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនមែនជាការទទួលខុសត្រូវតែលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល

07-05-2026 12:27

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល និងត្រូវមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ សមាជិកសមាជិក នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងការការពារអាយុជីវិត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ការលើកឡើងបែបនេះរបស់ លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត បានលើកឡើងដោយស្នើយន្តការដឹកនាំគ្រប់ថ្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយន្តការដឹកនាំគ្រប់ថ្នាក់នៃថ្នាក់រាជធានី ខេត្តទាំង២៥ ត្រូវប្តេជ្ញាចិត្តខិតខំអនុវត្តន៍ភារកិច្ច ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៦ តាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមនូវយន្ដការ ក្នុងការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ឱ្យមានភាពសកម្មក្នុងការអនុវត្តតាមផែនការសកម្មភាព ដែលបានដាក់ចេញព្រមទាំងចាត់ធ្វើការត្រួតពិនិត្យ កែលម្អ ដកពិសោធន៍ និងតម្រង់ទិសឱ្យបានសមស្របជាប្រចាំ តាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ប្រជាសាស្ត្រ និងពេលវេលា។ ជាមួយនេះ ត្រូវលើកសរសើរជូនរង្វាន់ដល់អង្គភាព ឬបុគ្គលមានស្នាដៃក្នុងការងារ និងត្រូវកែទម្រង់ចំពោះអង្គភាព ដែលមិនទាន់សម្រេចភារកិច្ចតាមផែនការសកម្មភាព។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យបានផុលផុសទូលំទូលាយនូវច្បាប់ និងបទដ្ឋាននានាក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវស្ថាប័នរដ្ឋ សាលារៀន ក្រុម ហ៊ុន រោងចក្រ សហគ្រាស សហគមន៍ គ្រួសារ តាមបណ្តាញសង្គម និងតាមវេទិកាសាធារណៈ សំដៅបង្កើនការយល់ដឹងជ្រួតជ្រាបនិងចូលរួមគោរពអនុវត្តពីគ្រប់មជ្ឈដ្ឋាន។

លោកអភិសន្តិបណ្ឌិត ក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញថែមទៀតក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការប្រឡងផ្តល់បណ្ណបើកបរប្រកបដោយតម្លាភាព ដើម្បីពង្រឹងគុណភាពអ្នកបើកបរឱ្យមានចំណេះដឹងពិតទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ទន្ទឹមនេះ ជំរុញការគ្រប់គ្រងសាលាបង្រៀនបើកបរគ្រូបង្រៀនបើកបរ និងត្រូវពង្រឹងគុណភាពនៃការប្រឡងយកបណ្ណបើកបរឱ្យស្របតាមបញ្ញត្តិជាធរមាននិងលើកកម្ពស់គុណភាពចំណេះដឹងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់អ្នកបើកបរ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្ដី បានសង្ឃឹមយ៉ាងមុតមាំថា ការដឹកនាំនិងការអនុវត្ដរបស់ថ្នាក់ដឹកនាំគ្រប់យន្តការចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងទទួលបានជោគជ័យ តាមរយៈការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដនូវសកម្មភាពយ៉ាងដ៏ហ្មត់ចត់ ក្នុងគោលដៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៦នេះ ឱ្យស្របទៅតាមចក្ខុវិស័យនិងគោលបំណងផែនការរបស់យើងក្នុងការជំរុញការអនុវត្ដគ្រោះថ្នាក់ចរាចរណ៍ និងកសាងសង្គមមួយដែលមានសន្ដិភាព សុខសុវត្ថិភាព។

សូមជម្រាបដែរថា ដោយយោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ច បានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨គ្រឿង ក្នុងនោះរួមមាន៖ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥ លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។

បើគិតក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៩៩លើ ក ស្មើ១៨% (២ ៣៤៥/២ ៨៤៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ៣% (១ ៤៦៧/១ ៥០៩នាក់) និងចំនួនអ្នករបួសថយចុះ ៥០៧នាក់ ស្មើ១៤% (៣ ២១៣/ ៣ ៧២០នាក់)៕