* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនក្មេងទំនើងប្រុសស្រី៤នាក់ ដែលបង្ហោះម៉ូតូ និងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ នៅលើស្ពានអាកាសផ្សារដីហុយ (Video inside)

07-05-2026 12:37

កម្លាំងនគរបាលរាជធានីភ្នំពេញ តាមឃាត់ខ្លួនក្មេងទំនើងប្រុសស្រី៤នាក់ ដែលបង្ហោះម៉ូតូ និងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈនៅលើស្ពានអាកាសផ្សារដីហុយ (Video inside)

(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ (ប្រុសតែងស្រី៣នាក់) ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ តាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមឃាត់ខ្លួនយកមកសួរនាំ។

ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្មេង ទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសារធារណៈប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់អាធ្រាត្រថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖

ទី១៖ ឈ្មោះ សឹម ច័ន្ទរតន៍ កើតឆ្នាំ២០០៨
ទី២៖ ឈ្មោះ ថន ច័ន្ទដារ៉ា កើតឆ្នាំ២០០៨
ទី៣៖ ឈ្មោះ កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨
ទី៤៖ ឈ្មោះ ជា មករា កើតឆ្នាំ២០០៨។

ពួកគេទាំង៤នាក់ បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន និងចេញវីដេអូសុំទោសជាសាធារណៈចំពោះសកម្មភាពកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្ត បង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងជូនសារកុំឲ្យយុវជនយកគំរូមិនល្អនេះ ធ្វើតាមពួកខ្លួន។

ក្រោយអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅវិញ ដោយមានការធានាពីអាណាព្យបាលយកពួកគេ ទៅអប់រំបន្តនៅផ្ទះ៕