* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

07-05-2026 13:32

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងកិច្ជជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងប្រតិភូ អំពីការកសាង និងអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងសាធារណរដ្ឋសិង្ហបុរី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមអាហារូបករណ៍របស់សាធារណរដ្ឋសិង្ហបុរីជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។

ជាមួយគ្នានេះ លោក Steven Pang Chee Wee បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍លោក និងសហការី យ៉ាងកក់ក្តៅ និង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានសម្តែងការគាំទ្រចំពោះបេសកកម្មរបស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជួយឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍកាន់តែឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសិង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ហើយលោកក៏បានបង្ហាញពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក និងសហការី ក្នុងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ទៅជាសង្គមជនបទប្រកបដោយភាពស៊ីវីល័យ៕