សហគមន៍ជនជាតិដើមភាគតិច «ព្រៅ» ទំហំ ០.៥២៥៦ ហិកតា នៅភូមិទំពួនរឺងធំ ស្រុកតាវែង ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព

07-05-2026 14:10

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ព្រៅ ក្បាលដីលេខ ០៩២ មានទំហំ ០.៥២៥៦ ហិកតា ស្ថិតនៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចព្រៅ ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចព្រៅ ទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង៕