* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ថ្នាកដឹកនាំខេត្តសៀមរាប លើកទឹកចិត្តឱ្យសមណសិស្សទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីដើរឱ្យទាន់សង្គមឌីជីថល

07-05-2026 14:54

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តឱ្យសមណសិស្សទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីដើរឱ្យទាន់សង្គមឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។ ព្រោះព្រះសង្ឃ អាចប្រើប្រាស់ឥទ្ធិពលនៃធម៌វិន័យ ដើម្បីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ជាពិសេសទប់ស្កាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សារី នៅក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៦-២០២៧ នៅវត្តរាជបូណ៌ ក្រុងសៀមរាប នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោព្រះប្រធានថេរសភា ពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងគណៈសង្ឃនាយក និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

លោកបានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនាធំជាងគេលំដាប់លេខ១ ទទួលបានការជ្រោមជ្រែងពីរដ្ឋ ដែលមានអ្នកនិយមជឿរហូតដល់ទៅជាង ៩៧ភាគរយ នៃប្រជាជនសរុបទូទាំងខេត្តសៀមរាប។ កុលបុត្រខ្មែរ ដែលបានចូលមកបួសជាបព្វជិត ត្រូវចូលសិក្សារៀនសូត្រទាំងផ្នែកសាសនា និងចំណេះដឹងទូទៅ តាមរយៈសាលាពុទ្ធិកសិក្សាគ្រប់កម្រិត។

លោកបន្តថា ពុទ្ធិកសិក្សានៅក្នុងខេត្តសៀមរាប មានលក្ខណៈពិសេសជាងតាមបណ្តាខេត្តមួយចំនួន ដោយយើងមានសាលាតាំងពីពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ។ នេះជាចំណុចល្អ ដែលបង្កនូវភាពងាយស្រួលដល់សមណសិស្ស/សិស្ស ក្នុងការសិក្សារៀនសូត្រ តាមប្រព័ន្ធពុទ្ធិកសិក្សានេះ។

លោក លី សារី បញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប មានសាលាធម្មវិន័យចំនួន ៨១ថ្នាក់ មានសមណសិស្សចំនួន ១ ២៥៥អង្គ/នាក់, សាលាពុទ្ធិកបឋមសិក្សា ៥៣សាលា មាន ៨១ថ្នាក់ មានសមណសិស្សសរុបចំនួន ១ ៦៤២អង្គ/នាក់, សាលាពុទ្ធិកអនុវិទ្យាល័យ ២កន្លែង មាន៩ថ្នាក់ មានសមណសិស្ស/សិស្ស សរុបចំនួន ៣ ៤១៥អង្គ/នាក់, សាលាពុទ្ធិកវិទ្យាល័យ ១កន្លែង មាន ៣ថ្នាក់ មានសមណសិស្សសរុបចំនួន ១០១អង្គ/នាក់។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ប្រទេសជាតិអាចរីកចម្រើនជឿនលឿនទៅបាន លុះត្រាណាតែប្រជាជនមានចំណេះដឹងខ្ពង់ខ្ពស់។ ក្នុងន័យនេះសម្តេច បានសង្កត់ធ្ងន់ទៅលើព្រះសង្ឃដែលបានបួស ហើយត្រូវខិតខំរៀនសូត្រ ជាពិសេសសមណសិស្ស។

សម្តេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាបន្តថា ពិតណាស់ការបួសជាសង្ឃ គឺមានពេលវេលាជាច្រើនក្នុងការរៀនសូត្រ ដោយចង្ហាន់ និងសម្ភារៈសិក្សា គឺពុទ្ធបរិស័ទជាអ្នកជួយឧបត្ថម្ភគាំទ្រ។ ព្រះពុទ្ធសាសនា បានបណ្តុះបណ្តាលមនុស្សឱ្យមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងច្រើន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាច្រើនផងដែរ។

សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីការបញ្ជាក់ថា ជាមួយនឹងការបណ្តុះបណ្តាលនេះ វត្តអារាម ក៏កំពុងបានដើរតួនាទីយ៉ាងសំខាន់ និងជាថ្នាលបណ្តុះបណ្តាលចំណេះដឹងដល់ព្រះសង្ឃ ឱ្យក្លាយទៅជាបញ្ញវន្តសង្ឃ ប្រកបដោយសក្ដានុពល និងសីលធម៌ ដើម្បីក្លាយជាសសរទ្រូងនៃសង្គមជាតិ៕