ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន

07-05-2026 15:33

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំបានពិភាក្សាលើយុទ្ធសាស្ត្រនានា ឆ្លើយតបទៅនឹងបរិបទនៃពិភពលោកដែលកំពុងមានភាពឃ្លាតឆ្ងាញពីគ្នាកាន់តែខ្លាំង គួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយឥតឈប់ឈរ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។

កិច្ចពិភាក្សានេះ ក៏បានផ្ដោតសំខាន់លើការពង្រឹងនិម្មាបនកម្មតំបន់ ក្នុងគោលដៅធានាឱ្យតំបន់នេះនៅតែដើរតួនាទីចម្បងនៃវិបុលភាពសាកល និងជាសសរស្តម្ភដ៏រឹងមាំនៃសមាហរណកម្មសេដ្ឋកិច្ច៕