អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់មន្ដ្រីនគរបាលយុត្តិធម៌ នៃស្ថាប័ននគរបាល និងអាវុធហត្ថ
07-05-2026 16:40
(ស្វាយរៀង)៖ លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងព្រះរាជអាជ្ញារងទាំងអស់ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបេីកកិច្ចប្រជុំ ជាមួយមន្ដ្រីនគរបាលយុត្តិធម៌ នៃស្ថាប័ននគរបាល និងអាវុធហត្ថ ដេីម្បីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ខាំ សុផារី បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីពង្រឹងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មេីស Online Scams នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តកន្លងមករបស់មន្ដ្រីនគរបាលយុត្តិធម៌ទាំងពីរប្រភេទផងដែរ៕














