លោក ខៀវ សម្បត្តិធនធាន ត្រូវបានតែងតាំងជា អនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ

07-05-2026 16:50

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងបំពេញបន្ថែម លោក ខៀវ សម្បត្តិធនធាន ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។

គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្ស អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្ស ប្រធានខុទ្ទកាល័យ អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕