សាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់កម្ពុជា ត្រូវបានស្ថាប័ន WURI ចាត់ចំណាត់ថ្នាក់លេខ៤៦ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កំពូលទាំង៥០០ លើពិភពលោក
07-05-2026 17:30
(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបាន The World University Rankings for Innovation (WURI) ឆ្នាំ២០២៦ ចាត់ចំណាត់ថ្នាក់លេខ៤៦ ក្នុងចំណោមសាកលវិទ្យាល័យ នវានុវត្តន៍កំពូលទាំង ៥០០ លើពិភពលោក (WURI 2026: Global Top 500 Innovative Universities)។
ជាមួយគ្នានេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ទទួលបានការទទួលស្គាល់ ក្នុងចំណាត់ថ្នាក់ Top 100 Innovative Programs លើវិស័យសំខាន់ៗជាច្រើន ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យ ក្នុងការលើកកម្ពស់នវានុវត្តន៍ គុណភាពអប់រំ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមបរិបទសាកល។
សមិទ្ធផលនេះ គឺជាមោទនភាពរួមរបស់សាស្រ្តាចារ្យ បុគ្គលិក និស្សិត អតីតនិស្សិត និងដៃគូសហការទាំងអស់ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង៕














