ពន្លឺនៃតាតៃ (Video inside)

07-05-2026 18:41

(ភ្នំពេញ)៖ ពន្លឺនៃតាតៃ គឺជាបទចម្រៀងដែលបង្ហាញអំពី ទឹកចិត្ត និងមនោសញ្ចេតនា នៅក្នុងកិច្ចសហប្រតិបត្តិកាវិនិយោគវាងកម្ពុជា-ចិន លើវិស័យថាមពលបៃតងក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ China National Heavy Machinery Corporation។

ដោយបង្ហាញពីមនោសញ្ចេតនា និងក្ដីសង្ឃឹមនៃការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈថាមពលស្អាត ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យកម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ២០៣០។

អស់រយៈពេលជាង១០ឆ្នាំនៅក្នុងប្រទេសកម្ពុជា Cambodian Tatay Hydropower Limited បានវិនិយោគលើគម្រោងសំខាន់ៗចំនួន៣ ដូចជា គម្រោងទី១ វារីអគ្គិសនីតាតៃ (អនុភាព ២៤៦មេហ្គាវ៉ាត់ ដំណើរការឆ្នាំ២០១៤) និងគម្រោងទី២ គឺវារីអគ្គិសនីតាតៃលើ (ទុនវិនិយោគជិត ៤០០លានដុល្លារ អានុភាព ១៥០មេហ្គាវ៉ាត់) ចំណែកគម្រោងធំទី៣ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យថាមពលស្អាតរបស់កម្ពុជាគឺ ស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ (Pumped Storage) ដំបូងគេបង្អស់នៅកម្ពុជា ស្ថិតក្នុងខេត្តកោះកុង ដែលចាយទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក និងមានអានុភាព ១០០០មេហ្គាវ៉ាត់៕