* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត សម តារា៖ ការបំពេញកាតព្វកិច្ចយោធា ត្រូវបានចាត់ទុកថា ជាកាតព្វកិច្ចយ៉ាងសំខាន់មួយ​របស់ពលរដ្ឋគ្រប់រូប

07-05-2026 21:29

(ស្វាយរៀង)៖ លោក បណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា ការចូលរួមបំពេញកាតព្វកិច្ចយោធា ត្រូវបានចាត់ទុកថា ជាកិច្ចការងារយ៉ាងសំខាន់មួយរបស់ពលរដ្ឋគ្រប់រូប នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។

ការថ្លែងលើកឡើងបែបនេះរបស់បណ្ឌិត សម តារា ក្នុងឱកាសដែលលោកបណ្ឌិត និងក្រុមការងារបានចូលរួមជួបសំណេះសំណាល លើកទឹកចិត្តតម្រង់ទិសការសិក្សា និងចំណាប់អារម្មណ៏គាំទ្រច្បាប់កាតព្វកិច្ចយោធា នាថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង។

លោកបណ្ឌិត សម តារា បានគូសបញ្ជាក់ថា តាមរយៈប្រវត្តិសាស្ត្រ ប្រទេសជាតិខ្លាំង តែងពឹងលើកម្លាំងយុវជន។ កម្លាំងរបស់យុវជនគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព និងនិរន្តរភាពជាតិ។ កម្លាំងពិតរបស់យុវជន គឺកម្រិតគុណភាពនៃសំណុំចរិតលក្ខណៈសីលធម៌ វិន័យ ការអប់រំ ភាពធន់ សមត្ថភាពបញ្ញា ទំនួលខុសត្រូវសង្គម និងស្មារតីជាតិ។ គុណភាពទាំងនេះជួយយុវជនឲ្យក្លាយជាពលរដ្ឋមានតម្លៃ មានភាពថ្លៃថ្នូរ មានឱកាសចូលរួមក្នុងការងារការពារ និងការកសាងប្រទេសជាតិរបស់ខ្លួន។

បន្ថែមលើសពីនេះច្បាប់កាតព្វកិច្ចយោធា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងសម្រាប់យុវជន។ សម្រាប់ប្រទេសជាតិ ជាការពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ទឹកដី និងប្រជាជនរបស់ខ្លួនលើកកម្ពស់ស្មារតីសាមគ្គីជាតិ និងថែរក្សាស្ថិរភាពនយោបាយ ដើម្បីសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្រាប់យុវជន កាតព្វកិច្ចយោធា ជាថ្នាលពង្រឹងវិន័យ សីលធម៌ ផ្តល់ការអប់រំ ការបណ្តុះភាពជាអ្នកដឹកនាំ ភាពធន់ ការពង្រឹងសុខភាពរាងកាយ និងផ្លូវចិត្ត លើកកំពស់ស្មារតីស្នេហាជាតិ និងជាឱកាសដើម្បីអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានសមត្ថភាពពិតប្រាកដ និងការទទួលខុសត្រូវ។

លោកបានបន្ថែមថា នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន និងពោរពេញដោយភាពមិនច្បាស់លាស់ ប្រទេសជាតិត្រូវការយុវជនដែលបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែបញ្ញានោះទេ ត្រូវត្រៀមទាំងសុខភាពរាង្គកាយ ស្មារតី និងសីលធម៌ផងដែរ។ វិស័យការពារជាតិរបស់ប្រទេសត្រូវតែខ្លាំង ដើម្បីទប់ស្កាត់ពីការគំរាមកំហែងខាងក្រៅ ឬអស្ថិរភាពផ្ទៃក្នុង។ ប្រទេសដែលមានប្រជាពលរដ្ឋទទួលបានការបណ្តុះបណ្តាល និងមានការរៀបចំការងារកាព្វកិច្ចយោធាបានល្អ នឹងអាចការពារសន្តិភាព និងស្ថិរភាពបានជាយូរអង្វែង។

លោកបណ្ឌិតបានបញ្ជាក់ថា ការចូលរួមក្នុងកាតព្វកិច្ចយោធារបស់យុវជនបង្ហាញថា ប្រទេសមានកម្លាំងបម្រុងច្បាស់លាស់ដែលមានវិន័យ និងជំនាញ អាចឆ្លើយតបបាននៅពេលមានស្ថានភាពបន្ទាន់ ដូចជា សង្គ្រាម ភេរវកម្ម ការវាយប្រហារតាមអ៊ីនធឺណិត គ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិមនុស្សធម៌ ហើយក៏ជាសកម្មភាពដែលបានបង្ហាញពីមនសិកាចូលរួមកិច្ចការការពារជាតិ ការលះបង់យ៉ាងថ្លៃថ្នូរ និងទឹកចិត្តស្នេហាជាតិយ៉ាងស្មោះស្ម័គ្ររបស់យុវជនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកបណ្ឌិត សម តារា បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនូវថវិកាមួយចំនួនផងដែរ៕