កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន​! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែឧសភា​៖ បង្ក្រាប១១ករណី ឃាត់ខ្លួន២៥នាក់

07-05-2026 21:43

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ក​រណី ឃាត់ខ្លួនជនសង្ស័យ២៥នាក់។

* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៣៨៥ករណី ឃាត់ខ្លួន៦០៨៥នាក់ (ស្រី៤០៤នាក់)៕