* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មហាឧបាសក អៀង សុធារ៉ា ស្នើដល់ពលរដ្ឋដែលបានរៀនពីការធ្វើជីសរីរាង្គ រួមគ្នាធ្វើឲ្យភូមិរបស់ខ្លួន ក្លាយជាភូមិសរីរាង្គ គ្មានសារធាតុគីមីពុល

07-05-2026 22:22

(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ជាអាជីវករតាមបែបព្រះពុទ្ធសាសនា និងជាពាណិជ្ជករ ល្បីឈ្មោះមួយរូបនៅកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋ ដែលបានសិក្សាឈ្វេងយល់អំពីរមណីយដ្ឋានភូមិសុខារាវី ក្នុងការធ្វើជីសរីរាង្គ និងដាំដំណាំបែបធម្មជាតិ ហើយមានទិន្នផលខ្ពស់ និងលក់បានតម្លៃនៅក្នុងទីផ្សារ ពេលត្រឡប់ទៅវិញត្រូវធ្វើយ៉ាងណាឱ្យភូមិនីមួយៗក្លាយជាភូមិសរីរាង្គ គ្មានសារធាតុគីមីពុល។

ការស្នើបែបនេះរបស់លោកមហាឧបាសក អៀង សុធារ៉ា ក្នុងឱកាសប្រជាពលរដ្ឋមកពី ៣ភូមិ នៅក្នុងស្រុកស្វាយអន្ទរ ក្នុងនោះក៏មានភូមិបឹងវែង ស្ថិតនៅក្នុងឃុំដំរីពួន ដែលជាភូមិគំរូជាប់ចំណាត់ថ្នាក់ផ្កាយ២ ដែលដឹកនាំដោយ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះសិក្សាឈ្វេងយល់អំពីការធ្វើជីសរីរាង្គ និងការដាំដំណាំនៅរមណីយដ្ឋានភូមិសុខារាវី ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២៦នេះ ។

លោកមហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ថា​ ការធ្វើឲ្យភូមិនីមួយៗក្លាយជាភូមិសរីរាង្គ មានសារៈសំខាន់ដូចជា (១) យើងទទួលបានសុខភាពល្អ ប្រសើរជាងមុនបន្ថយ ជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺភ្លាមៗដូចជាពុលចំណីអាហារ ជំងឺរ៉ាំរ៉ៃមានជំងឺមហារីក ទឹកនោមផ្អែមបានថយចុះ ជាពិសេសអ្នកភូមិដែលប្រើជីសរីរាង្គគឺថយជំងឺមុនគេ (២) អ្នកទទួលប្រើប្រាស់នេះ គឺពួកគាត់បានអាហារដែលល្អ ប្រៀបដូចយើងបានធ្វើបុណ្យ សម្រាប់ខ្លួនឯងផង និងសម្រាប់អ្នកប្រើប្រាស់ផង ហើយបើយើងធ្វើទៅបានល្អ មានទាំងបច្ចេកទេសត្រឹមត្រូវ មានបរិមាណច្បាស់លាស់ យើងមានទីផ្សារ គឺមានអ្នកចាំទិញ ដូច្នេះមានលក្ខខណ្ឌតែពីរទេបើយើងធ្វើដោយប្រើសារធាតុគីមីពុល គេមិនទិញនោះទេ តែបើយើងធ្វើតាមបែបសរីរាង្គវិញគេនឹងទិញ ទិញដោយមានបរិមាណផ្គត់ផ្គង់ច្បាស់លាស់ទៀតផង។

មហាបាសក អៀង សុធារ៉ា បានគូបញ្ជាក់ថា ការធ្វើផែនការច្បាស់លាស់វានាំឲ្យយើងសម្រេចបានជោគជ័យ ហើយពួកយើងនឹងអាចទិញបានខ្លះ និងសហការជាមួយបរទេសក្រៅស្រុកទៀត ដើម្បីជួយទិញពីប្រជាពលរដ្ឋយើងយកទៅឱ្យគេប្រើប្រាស់ យើងអ្នកបានថវិកា និងបានសុខភាពល្អមកវិញផងដែរ។

មហាឧបាសកអៀង សុធារ៉ា បានបន្ថែមថា លោកធ្លាប់បានជជែកជាមួយនឹងក្រុមហ៊ុនជប៉ុនធំមួយដែរ ហើយខាងជប៉ុនក៏សុំឲ្យយើង ទី១៖ ធ្វើឲ្យទៅជាសិរីរាង្គ ទី២៖ យើងត្រូវសន្យាថា មានផលិតផលគ្រប់គ្រាន់ដែលគេចង់បាន ហើយពាក់ព័ន្ធពីការងារទាំងអស់នេះ នៅតែបន្តដោះស្រាយគ្នាជាបន្តបន្ទាប់មកទៀត ទាំងបច្ចេកទេស មូលនិធិគាំទ្រ ការគាំទ្រផ្នែកទីផ្សារ យើងនិងមានជជែកគ្នាជាមួយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីផ្សព្វផ្សាយ ធ្វើឲ្យភូមិនីមួយៗក្លាយជាភូមិគំរូយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា នៅរមណីយដ្ឋានភូមិសុខារាវី មានការដាំបន្លែសរីរាង្គ និងផ្លែឈើហូបផ្លែ ចិញ្ចឹមសត្វពាហនៈ និងត្រីជាច្រើនប្រភេទផងដែរ៕