ឯកឧត្តម រ័ត្ន សណ្ដាប់ និងលោកជំទាវឧកញ៉ា សូ រ៉ូសលីន បានថ្លែងអំណរគុណ សមាគមឧកញ៉ាកម្ពុជា ដែលបានផ្ញើសាររំលែកមរណទុក្ខជូនចំពោះឧបាសិកា ព្រហ្ម ថន ជាត្រូវជាម្តាយរបស់ឯកឧត្តម

07-05-2026 22:24

(ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន សណ្ដាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា សូ រ៉ូសលីន បានថ្លែងអំណរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានផ្ញើសាររំលែកមរណទុក្ខជូនចំពោះឧបាសិកា ព្រហ្ម ថន ដែលត្រូវជាម្តាយរបស់ឯកឧត្តមផ្ទាល់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ វេលាម៉ោង ១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់សមាគមឧកញ៉ាកម្ពុជា ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះយើងខ្ញុំព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តនេះបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្វសាធុការពរជ័យចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជា សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕