* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែឧសភា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

08-05-2026 07:04

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន»៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖