បច្ច័យរបស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ត្រូវបានឧបត្ថម្ភការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ ទូទាំងខេត្តកោះកុង (Video inside)

08-05-2026 08:45

(កោះកុង)៖ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ ទូទាំងខេត្តកោះកុង នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

ព្រះឃោសធម្ម បណ្ឌិត ក៏បានពាំនាំព្រះរាជបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានព្រះរាជបន្ទូលក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះមេគណ មន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រិត ឱ្យយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំ របស់គណៈសង្ឃនាយក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវគោលការណ៍របស់ខ្លួនដែលជាសមណសក្យបុត្ត។

ពិធីនេះក៏មានកានិមន្ត អញ្ជើញ ចូលរួម លោក ជា សូវី អភិបាលរងខេត្ត តំណាងលោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រូចៅអធិការគ្រប់វត្ត និងសាមណសិស្សទូទាំងខេត្តកោះកុង លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរមុខងារសាធារណៈលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោកប្រធានមន្ទីរទេសចរណ៍លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអភិបាលក្រុងខេមរភូមិន្ទលោកអភិបាលស្រុកស្រែអំបិល លោកអភិបាលស្រុកបុទុមសាគគរលោកស្រីចៅសង្កាត់ស្មាច់មានជ័យ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា
ស្ថិតនៅវត្តជោត្តញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបជូនថា ព្រះឃោសធម្ម បណ្ឌិត នាំយកបច្ច័យរបស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះអគ្គាធិការ មានចំនួន ២.០០០.០០០រៀល ឧបត្ថម្ភក្នុងកម្មវិធី ព្រមទាំងប្រគេនចំពោះសមណសិស្ស សិស្ស ១៤០អង្គ/នាក់ ក្នុង១អង្គ/នាក់ ទទួលបាន សៀវភៅ ៦ក្បាល ប៊ិច ២ដើម ទឹកលុប ១ដើម ថវិកា ២០០០០រៀល៕