រដ្ឋមន្ត្រី កែវ រតនៈ៖ រដ្ឋាភិបាលកំពុងដាក់ចេញ​វិធានការថ្មីៗ​បន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយ​ក្រៅច្បាប់ទម្លាប់នៅគ្រប់ស្ថាប័ន កុំឱ្យបង្កឧបសគ្គដល់វិស័យឯកជន (Video inside)

08-05-2026 09:41

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ជុំវិញការចំណាយក្រៅផ្លូវការ ដែលជាអំពើពុករលួយនៅតាមស្ថាប័ន, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែបន្ថែមវិធានការថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយក្រៅច្បាប់ទម្លាប់ នៅតាមស្ថាប័នគ្រប់ទាំងអស់ ដើម្បីកុំឱ្យបង្កឧបសគ្គដល់ការរីកចម្រើនរបស់វិស័យឯកជន។

លោក កែវ រតនៈ បានថ្លែងដូចនេះនារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ»

លោក កែវ រតនៈ បានថ្លែងដូចនេះថា «បញ្ហាពាក់ព័ន្ធជាមួយចំណាយក្រៅផ្លូវការ និយាយភាសាឲ្យចំថា ជាអំពើពុករលួយតាមស្ថាប័នគ្រប់ទាំងអស់ បញ្ហានេះ គឺរាជរដ្ឋាភិបាលក្រោមការប្រឹងប្រែងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែបន្ថែមវិធានការធ្វើម៉េចឲ្យចំណាយក្រៅច្បាប់ទម្លាប់នេះ គឺមិនបង្កជាបញ្ហាឧបសគ្គ ដល់ការរីកចម្រើនរបស់វិស័យឯកជន»

លោក កែវ រតនៈ បានបន្ថែមថា ដើម្បីដោះស្រាបញ្ហាអំពើពុករលួយតាមស្ថាប័ននេះ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធការិយាធិបតេយ្យរបស់ក្រសួងស្ថាប័នកាត់បន្ថយ៕

សូមស្តាប់ការលើកឡើងរបស់លោក កែវ រតនៈ៖