* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា លើកទឹកចិត្តអាស៊ានស្វែងយល់លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល ខណៈភាពតានតឹងសង្គ្រាមមជ្ឈឹមបូព៌ានៅតែបន្ត

08-05-2026 10:22

(ហ្វីលីពីន)៖ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន, សម្រាប់ពង្រឹងការត្រៀមខ្លួន និងភាពធន់ក្នុងរយៈពេលវែង កម្ពុជាបានលើកទឹកចិត្តអាស៊ានស្វែងយល់លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល ខណៈភាពតានតឹងសង្គ្រាមមជ្ឈឹមបូព៌ានៅតែបន្ត។

គួរជម្រាបថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមានតំណាងកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីការវិវត្តនៃបរិបទសាកលនិងតំបន់ ជាពិសេសស្ថានភាព ផ្លាស់ប្តូរនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ទូលំទូលាយនៃវិបត្តិនោះ មកលើភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។

កិច្ចប្រជុំ បានកត់សម្គាល់លើបទបង្ហាញដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (EHIA) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ស្តីពីអនុភាពនៃផលប៉ះពាល់ចំពោះអាស៊ាន ព្រមទាំងអនុសាសន៍របស់ស្ថាប័នទាំងពីរនេះ ដើម្បីពង្រឹងសន្តិសុខថាមពលនិងស្បៀង។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ កម្ពុជាបានឆ្លុះបញ្ចាំងអំពីអាទិភាពមួយចំនួន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការភ្លាមៗនិងក្នុងរយៈពេលវែង។ សម្រាប់ការឆ្លើយតបភ្លាមៗ កម្ពុជាបានលើកឡើងអំពីភាពចាំបាច់ក្នុងការការពារសន្តិសុខនិងស្ថិរភាពថាមពល និងស្បៀងក្នុងតំបន់ តាមរយៈការពន្លឿនការអនុវត្តក្របខ័ណ្ឌតំបន់ ដែលមានស្រាប់នានា ជាពិសេសផែនការសកម្មភាពអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការថាមពល (APAEC) ឆ្នាំ២០២៦-២០៣០ បណ្តាញថាមពលអាស៊ាន បំពង់បង្ហូរឧស្ម័នឆ្លងកាត់អាស៊ាន និងយន្តការអាស៊ានបូកបី ស្តីពីការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR)។

សម្រាប់ពង្រឹងការត្រៀមខ្លួននិងភាពធន់ក្នុងរយៈពេលវែង កម្ពុជាបានលើកទឹកចិត្តឱ្យអាស៊ានស្វែងយល់ លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល រួមទាំងថាមពល កើតឡើងវិញ ដោយជាមួយគ្នានោះដែរ កម្ពុជាបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបន្តពង្រឹងបន្ថែមទៀត ប្រព័ន្ធស្បៀងតំបន់ ដើម្បីទប់ស្កាត់ផលប៉ះទង្គិចពីស្ថានការណ៍ខាងក្រៅនាពេលអនាគត។

បន្ថែមពីនេះ កម្ពុជា បានបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពិពិធកម្មពាណិជ្ជកម្មស៊ីជម្រៅ តាមរយៈ ការប្រើប្រាស់និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌនានាដូចជា កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ានបូកមួយ និងកិច្ចសន្ទនាពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ាននិងកិច្ចព្រមព្រៀងទូលំទូលាយនិង រីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ ខាងក្រៅ ដូចជា សហគមន៍អឺរ៉ុប និងកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ក្នុងគោលដៅបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយតំបន់ទាំងនោះ នាពេលអនាគត៕