សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ (កិច្ចប្រជុំពេញអង្គ)
08-05-2026 10:37
(ហ្វីលីពីន)៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរួចមក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ (កិច្ចប្រជុំពេញអង្គ) ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសអាស៊ានទាំង១១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន៕











