* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអភិបាលខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតបទល្មើស Scam Online

08-05-2026 12:52

(បន្ទាយមានជ័យ​)៖​ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ជូនដល់អង្គភាព​ ពិសេសសមត្ដកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់​ សាលាខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ​២០២៦។

យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី​ អេង​ លីហួរ​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ យុទ្ធនាការបង្ក្រាបបទល្មើស Scam Online នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១៨​ ខែមករា​ រហូតដល់ថ្ងៃទី៦ ​ខែឧសភា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបង្ក្រាបចំនួន ១៥ទីតាំង មាន​ជនបរទេសសរុបចំនួន៤៦៥៦នាក់​ មាន១១សញ្ជាតិ (ជនជាតិចិនច្រើនជាងគេ)​ ក្នុងនោះមានជនជាតិថៃ ៦៣៥នាក់​ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃវិញផងដែរ តាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីពេលថ្មីៗនេះ។

​លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានចេញលិខិតបិទទីតាំងទាំងស្រុងចំពោះទីតាំងដែលបានរកឃើញថា បានប្រព្រឹត្តបទល្មើសនិងសង្ស័យថាមានការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបានណែនាំ និងជំរុញឱ្យសហការអនុវត្តការចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយឃាត់ខ្លួនជនល្មើស និងបញ្ជូនទៅស្ថាប័ន/អង្គភាពពាក់ព័ន្ធតាមនីតិវិធី។​

លោកថា «កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានសហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធ លួចលាក់ប្រព្រឹត្តបទល្មើសអនឡាញនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ជាពិសេសតំបន់ប៉ោយប៉ែត»។

​ក្នុងឱកាសនោះលោក កែវ វណ្ណថន​ បានលើកឡើងថា បទល្មើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ជាបញ្ហាស្មុគស្មាញសម្រាប់ពិភពលោកដែលយើងទាំងអស់គ្នារួមគ្នាក្នុងការដោះស្រាយបង្ក្រាបឱ្យបានដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សង្គមនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា​ «បច្ចុប្បន្ន​បទល្មើសនេះ​ បានក្លាយជាបទល្មើសសកលមួយដែលបាននិងកំពុងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ ​និងសកលលោក ដែលបានធ្វើឱ្យខូចខាតបាត់បង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ»។

​ជាមួយគ្នានេះ លោកបានផ្ដល់អនុសាសន៍ដល់អាជ្ញាធរខេត្ត​ ស្រុក-ក្រុង​ ពិសេសកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដល់ឫសគល់​ ដោយក្រុមនេះបានបំបែកខ្លួន ពីក្រុមធំ​ មកជាក្រុមតូចៗដែលជាការប្រមូលផ្ដុំបង្កើនសកម្មភាព នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ដើម្បីការពារកិត្តិយស​ ផលប្រយោជន៍ជាតិ​ ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម​ បង្កើតបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ​ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​៕