* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា ទៅកាន់ទីផ្សារចិន

08-05-2026 13:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក យ៉ុងលី ឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងការចូលរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងវិនិយោគរវាងកម្ពុជា-ចិន នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងកិច្ចជំនួបនេះ លោក យ៉ុង លីឆៃ ជាតំណាងសមាគមន៍អភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានធ្វើបទបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗ ទាក់ទងនឹងផលិតផលទេសចរណ៍ និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រីបន្ថែមទៀត ដើម្បីធ្វើឱ្យការចូលរួមរបស់សមាគមក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ប្រទេសចិន កាន់តែសកម្ម និងប្រកបដោយផ្លែផ្កា។ ភាគីសមាគម បានសន្យាប្តេជ្ញាចូលរួមជាមួយក្រសួងដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនធំៗ ពីប្រទេសចិនមកកម្ពុជា។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលទ្ធផលការងារ និងគំនិតផ្តួចផ្តើមនានារបស់សមាគម និងសមាជិកសមាគមជាក្រុមហ៊ុនធំៗ ពីប្រទេសចិនដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរហូតមក និងស្នើសុំបន្តឱ្យកាន់តែសកម្ម និងទូលំទូលាយជាពិសេសអំពីយុទ្ធនាការលើកលែងទិដ្ឋាការទេសចរណ៍សាកល្បងរយៈពេល១៤ថ្ងៃដល់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលាខាងមុខ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា ក៏ដូចជាអ្នកវិនិយោគិនចិនមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។​

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង៕