* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-សិង្ហបុរី សន្យាខិតខំរួមគ្នាបន្តសហការ​ ពង្រឹងចំណងមិត្តភាព​ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ

08-05-2026 14:10

(ភ្នំពេញ)៖ អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee នាឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅ​កម្ពុជា​ ​ដោយក្នុងជំនួបនេះ ភាគីទាំងពីរបានសន្យាខិតខំរួមគ្នាបន្តសហការ​ ពង្រឹងចំណងមិត្តភាព​ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ។

​ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ​លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

មកដល់បច្ចុប្បន្ន, កម្ពុជា-សិង្ហបុរី បាន និងកំពុងទទួលផលយ៉ាងគាប់ប្រសើរពីចំណងមិត្តភាព, ទំនាក់ទំនងដ៏ល្អ, កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្របខណ្ឌអាស៊ាន និងអន្តរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យផ្សេងទៀតត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ។ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ ២០២៦ នេះបន្តទៀត ។

​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ​បានជំរាបជូនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោកដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជា ។

​ឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងនូវអំណរគុណចំពោះ ​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ​លោកបានចូលជួបសម្តែងការគួរសម និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាពមិនប្រកដប្រជាខ្ពស់នៃសកលលោក ដើម្បីធានាបាននូវស្ថិរភាពនយោបាយ លំហ្នឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រមទាំងសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ក្នុងការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ចំគោលដៅ និងប្រទាក់ក្រឡា ជាច្រើន ។

​អគ្គបណ្ឌិតសភាចារ្យ​ និងឯកអគ្គរដ្ឋទូត បានសន្យាខិតខំរួមគ្នាបន្តសហការជិតស្និទ្ធ ពង្រឹងចំណងមិត្តភាពកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, កិច្ចសហការរវាងរដ្ឋ និងរដ្ឋ និងឯកជន, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡូជីស្ទីក, ស្បៀងអាហារ ស្រូវ-អង្ករ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕