* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារ ខេប៊ីប្រាសាក់ គាំទ្រសកម្មភាពសង្គម ដោយបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ៤០០លានរៀល ក្នុងឱកាសទិវា ៨ ឧសភា ២០២៦

08-05-2026 14:23

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីរីយរាយដោយបានបរិច្ចាគថវិកាចំនួន ៤០០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 163 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦ និងខួបលើកទី៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ការធ្វើវិភាគទាននេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការរគាំទ្រដល់សកម្មភាពសង្គម និងឈររួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់សហគមន៍ងាយរងគ្រោះនៅទូទាំងប្រទេស។

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅស្នាក់ការកណ្តាលកាកបាទក្រហម រាជធានីភ្នំពេញ។

ធនាគារ ខេប៊ីប្រាសាក់ សូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមផ្នែកមនុស្សធម៌ ក្នុងការជួយសង្គ្រោះសហគមន៍ លើកកម្ពស់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងតែងជាខ្នងបង្អែកដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយគ្រប់ប្រភេទ។

ក្នុងឱកាសដ៏មានអត្ថន័យនេះលោក វី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ដែលបានឆ្លើយតបទៅនឹងគ្រាអាសន្ន និងជួយអ្នករងគ្រោះដែលកំពុងត្រូវការជំនួយ។ លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការចូលរួមចំណែកដល់បុព្វហេតុមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ ខេប៊ីប្រាសាក់ ក្នុងការធ្វើការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការជួយសង្គ្រោះ ភាពធន់ និងសុខុមាលភាពសង្គមទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនដូចជាការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការសាងសង់បណ្ណាល័យនិងអគារសិក្សា ការឧបត្ថម្ភទិវាជាតិអំណាន ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ការផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួនជាដើម។ លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានផ្តល់ជំនួយជូនដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនះបានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះទំនួលទទួលខុសត្រូវសង្គម និងការគាំទ្រសកម្មភាពមនុស្សធម៌៕