ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នាំយកថវិកា ៦២ ១៨០ ០០០រៀល ប្រគល់ជូនកាកបាទក្រហមកម្ពុជា

08-05-2026 14:27

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨-ឧសភា-២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមវិភាគទានថវិកា ដែលមានថវិកាសរុប ៦២ ១៨០ ០០០ (ហុកសិបពីរលាន មួយរយប៉ែតសិបពាន់) រៀល ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួម និងគាំទ្រដល់កិច្ចដំណើរការនៃការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងមហន្តរាយផ្សេងៗ និងបន្តជួយដល់ប្រជាជន ភៀសសឹក គ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ថវិកាត្រូវបានប្រគល់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងទទួលដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា៕