* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពិព័រណ៍ការងាររបស់ សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ២០២៦ «Job Fair IBCC 2026»

08-05-2026 15:07

(ភ្នំពេញ)៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់យុវជន និងអ្នកស្វែងរកការងារធ្វើ បានដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយតំណាងនិយោជកដោយផ្ទាល់។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលផ្សព្វផ្សាយពីឱកាសការងារ ព្រមទាំងយន្តការងារផ្តល់សេវាការងារ រួមមាន ការផ្គូផ្គងការងារ ការផ្តល់ប្រឹក្សាយោបល់ការងារ និងការចុះឈ្មោះយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

ការរៀបចំកម្មវិធីពិព័រណ៍ការងារដោយក្រុមធុរកិច្ចបរទេសនៅកម្ពុជា ដែលមិនត្រឹមតែបានឆ្លុះបញ្ជាំងពីការចូលរួមផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដោយផ្ទាល់ដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ក្នុងខណៈដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំរៀបចំកម្មវិធីពិព័រណ៍ការងារជាប្រចាំនៅតាមមូលដ្ឋាន និងនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីទំនុកចិត្ត និងការជឿជាក់លើបរិយាកាស និងសក្តាលនុពលវិនិយោគនៅកម្ពុជាផងដែរ ហើយឆ្លៀតឱកាសនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគ ធុរជនឥណ្ឌាដែលបាននិងកំពុងមានវត្តមានប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្ម និងជំនាញរបស់វិស័យឯកជន។ លោកក៏បានបញ្ជាក់បន្ថែមផងដែលថា NEA គឺជាដៃគូយុទ្ធសាស្រ្តរបស់វិស័យឯកជននៅក្នុងការផ្តល់សេវាជ្រើសរើសបុគ្គលិក និងផ្គូផ្គងអ្នកស្វែងរកការងារធ្វើទៅក្រុមហ៊ុនឯកជន។

ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីការចូលរួមរក្សាស្ថេរភាពទីផ្សារការងារនៅកម្ពុជា និងផ្តល់ឱកាសការងារដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា NEA បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។

សូមជម្រាបផងដែលថា កម្មវិធីពិព័រណ៍ការងារ មានការចូលរួមពីក្រុមហ៊ុនចំនួន១៥ ដែលមានឱកាសការងារចំនួន ២០០កន្លែង និងមានអ្នកចូលរួមពិធីប្រមាណ ៣០០ នាក់ នៅសណ្ឋាគារ Sun and Moon៕