វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» ចាប់ផ្តើមបើកឱ្យចុះឈ្មោះហើយ, សិក្សាជាមួយអ្នកជំនាញដែលមានបទពិសោធន៍ជាង២០ឆ្នាំ

08-05-2026 15:13

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានប្រកាសបើកវគ្គសិក្សាថ្មីមួយទៀតស្តីពី «មូលដ្ឋានគ្រឹះក្នុងការផលិតវីដេអូ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងរហ័សនៃនិន្នាការបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ វគ្គសិក្សានេះ នឹងផ្ដោតសំខាន់ទៅលើការផលិតវីដេអូសម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម ប្រកបដោយគុណភាព និងទាក់ទាញ។

ការផលិតវីដេអូនេះ នឹងបង្រៀនដោយផ្ទាល់ដោយ លោក សុខ ហេង ជាអ្នកជំនាញផលិតវីដេអូដែលមានបទពិសោធន៍ក្នុងវិស័យនេះជាង២០ឆ្នាំមកហើយ។ លោកសុខ ហេង បានបញ្ចប់ការសិក្សាពីប្រទេសអាឡឺម៉ង់ ជាអតីតមន្រ្តីគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយនៅតុលាការខ្មែរក្រហម ហើយលោកក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកផលិតវីដេអូនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ក្នុងយុគសម័យបច្ចុប្បន្ន ការផលិតវីដេអូបានក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន។ វាមានសមត្ថភាពបញ្ជូនសារបានលឿន និងងាយយល់ជាងអត្ថបទអក្សរសុទ្ធ ដែលជួយឱ្យការផ្សព្វផ្សាយព័ត៌មាន ឬផលិតផលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងការផ្សព្វផ្សាយធម្មតា។ ការប្រើប្រាស់វីដេអូ និងសំឡេង រួមជាមួយបច្ចេកទេសកាត់ត ជួយបង្កើតអារម្មណ៍ពិតៗដល់អ្នកទស្សនា និងបង្កើនទំនុកចិត្តលើខ្លឹមសារដែលបានផ្សព្វផ្សាយ។ ស្ថាប័នរដ្ឋ ឯកជន និងអង្គការនានា សុទ្ធតែត្រូវការអ្នកជំនាញផលិតវីដេអូដើម្បីរៀបចំមាតិកា (Content) សម្រាប់បណ្តាញសង្គមដូចជា Facebook, YouTube និង TikTok របស់ពួកគេ ដែលកំពុងមានសន្ទុះខ្លាំង។

នេះគឺជាឱកាសពិសេសសម្រាប់សិស្ស-និស្សិត អ្នកធ្វើការក្នុងវិស័យព័ត៌មាន ទីផ្សារ ក៏ដូចជាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងវិស័យផ្សេងៗទៀត ដែលប្រាថ្នាចង់ពង្រឹងសមត្ថភាពផ្នែកផលិតវីដេអូ ដើម្បីការផ្សព្វផ្សាយរបស់ខ្លួន។

* វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» នឹងបង្រៀនរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨-១០ព្រឹក និងម៉ោង៣-៥រសៀល នៅមជ្ឈមណ្ឌល FTC។

=> ប្រញាប់ឡើង !!! ការទទួលសិស្សមានចំនួនកំណត់។ អ្នកចុះឈ្មោះមុន១០នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមទាក់ទងមកកាន់លេខទូរស័ព្ទរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ដោយផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC Tel / CoolApp: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា កង សុវណ្ណមួយគា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ
Tel / CoolApp: 096 388 1177
Telegram: https://t.me/Sovanmouykea

* កញ្ញា រិន ម៉ានីកា
បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ, Tel / CoolApp: 012 876 948,
Telegram: https://t.me/rinmanikafn