* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់កម្មករ ត្រូវការពារឆ្នាំងបាយរបស់ខ្លួនឯង និងក្រុមគ្រួសារ កុំជឿលើការញុះញង់របស់ក្រុមណាមួយ ដែលចង់បំផ្លាញស្ថិរភាពរោងចក្រ

08-05-2026 15:54

(កំពង់ស្ពឺ)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅរោងចក្រ ស៊ុយយ៉ាត អេ (ខេមបូឌា) ឯ.ក មានអាស័យដ្ឋានផ្លូវជាតិ លេខ៤៤ ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ដែលមានកម្មករ-និយោជិត ចូលរួមចំនួន១,២០០នាក់។

ការប្រារព្ធពិធីនេះ ស្ថិតក្រោមអធិបតីភាព លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរនេះ លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានសួរសុខទុក្ខបងប្អូន កម្មករ-និយោជិត នៅតាមច្រវ៉ាក់ផលិតកម្ម និងបានជួបសំណេះសំណាល ជាមួយតំណាងនិយោជក ដើម្បីជាការលើកទឹកចិត្ត ដល់វិនិយោគិន ព្រមទាំងទទួលយកសំណូមពរ និងដោះស្រាយក្តីកង្វល់នានារបស់និយោជក។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បងប្អូនកម្មករនិយោជិត នាពេលនេះយើងទាំងអស់គ្នា បានចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ជាមួយបងប្អូនកម្មករនិយោជក និងបានធ្វើការណែនាំសូមឲ្យ និយោជក សហជីព និងបងប្អូន កម្មករនិយោជិត សូមធ្វើការងារជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា សូមធ្វើយ៉ាងណាឲ្យកន្លែងការងាររបស់បងប្អូនប្រែក្លាយទៅជា «សហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ» ស្រមតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលបានអត្ថប្រយោជន៍រួមទាំងអស់គ្នា។

លោកបណ្ឌិត បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងក្រោមយុទ្ធសាស្ត្រទាកម៉ូយ បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសគឺវិស័យឧស្សាហកម្មកាត់ដេរ។ បច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណជាង១៦០០កន្លែង និងមានកម្មករ កម្មការិនី កំពុងបម្រើការប្រមាណជាង៣៣ម៉ឺននាក់។

ជាមួយនិងកំណើនឥតឈប់ឈរនៃរោងចក្រ សហគ្រាសនេះដែរ បានប្រែក្លាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែគេមើលងាយមើលថោក ហើយចំអកឡកលើយថា ជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធារីកចម្រើន និងស៊ីវិល័យតាមរយៈការងារនិងតំលៃអចលនទ្រព្យ។

លោកបណ្ឌិត បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា បងប្អូនកម្មករ និងនិយោជិតកុំមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារជាមួយគ្នា ធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំ និងធ្វើបាតុកម្ម ឬ កូដកម្មនោះទេ នាំគ្នាជួយការពារឆ្នាំងបាយរបស់ខ្លួនឯង និងក្រុមគ្រួសារ ហើយកុំជឿលើការញុះញង់ របស់ក្រុមណាមួយដែលចង់បំផ្លាញស្ថិរភាពរោងចក្រ និងសង្គម៕