លោក ហ៊ាង សុទ្ធាយុត្តិ ដឹកនាំប្រជុំពិនិត្យលទ្ធភាពក្នុងការដោះស្រាយបញ្ហាលិខិតស្នាមសេវាធុរកិច្ច តាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធនឹងកិច្ចការវិនិយោគ
08-05-2026 16:02
(ភ្នំពេញ)៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាព ក្នុងការដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធនឹងកិច្ចការវិនិយោគ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដោយ លោកស្រី ហ៊ាន ឡូរីដា, លោក លឹម វិសាល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា, លោក លោកស្រី ប្រធានស្ដីទីនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




















