* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្លូវម៉ាស្សាបាតជើងនៅកំពត ជួយឱ្យចាស់ៗសម្រាន្តលក់ស្រួល

08-05-2026 17:30

(កំពត)៖ ពីទីធ្លាប់តែចង្អៀត មិនស្រឡះ និងមិនសូវមានសណ្តាប់ធ្នាប់នោះ បច្ចុប្បន្ន មាត់ ព្រែក ក្នុងក្រុងកំពត បានក្លាយទៅជាទីកន្លែងទស្សនាចរដ៏ពេញនិយមមួយ។ ភាពពេញ និយមបន្ទាប់ពីអាជ្ញាធរខេត្តកំពត ក្រោយពីលោក ម៉ៅ ធនិន្ទ ចូលមកដឹកនាំខេត្តនេះ បាន រំដោះយកមាត់ព្រែកពីការកាន់កាប់ផ្តាល់ខ្លួនរបស់ប្រជាពលរដ្ឋ មកធ្វើជា ទីសា ធា រណៈ បង្កើតជាឆ្នេរ បង្កើតជាផ្លូវថ្មើរជើងជាដើម។

បន្ថែមពីលើនោះ លោក ម៉ៅ ធនិន្ទ ក៏បានសាងសង់ផលិតផលទេសចរណ៍មួយចំនួន ទៀត ដូចជារូបសេះសមុទ្របាញ់ រៀបចំកន្លែងបាញ់ទឹករាំតាមភ្លេង និងនាឡិកាយក្សជាដើម។ ក្រៅពីសំណង់សម្រាប់ការគយគន់របស់អ្នកទេសចរហើយនោះ លោកអភិបាលខេត្ត ក៏ បាន រៀបចំផ្លូវ ម៉ា ស្សា បាតជើងនៅលើឆ្នេរក្រុងកំពតដែរ។

ផ្លូវម៉ាស្សាបាតជើងនេះ កំពុងក្លាយជាទីពេញនិយមសម្រាប់ពលរដ្ឋខេត្តកំពតមានវ័យ ចំណាស់។ នៅពេលព្រឹកឡើងពួកគាត់តែងនាំគ្នាមកដល់នៅលើផ្លូវម៉ាស្សាបាតជើងនេះ ហើយពួកគាត់ បានកត់សម្គាល់ឃើញថា ក្រោយដើរលើផ្លូវម៉ាស្សាបាតជើងមួយរយៈ ពេល ធ្វើឱ្យសុខភាពហាក់មានភាពល្អប្រសើរ។

បើតាមការកត់សម្គាល់របស់ពួកគាត់បម្រែបម្រួលនោះ គឺធ្វើឱ្យសម្រាន្តលក់ស្រួល បំបាត់ភាពចុករោយដងខ្លួន ហើយបានជួយដល់តម្រងនោមថែមទៀតផង។

ផ្តើមចេញពីផលផ្នែកសុខភាពក្រោយបានដើរលើផ្លូវម៉ាស្សាបាតជើងនេះ ពលរដ្ឋវ័យ ចំណាស់ក្នុងខេត្តកំពត ក៏ចង់ឃើញនៅតាមទីសាធារណៈនានា រៀបចំផ្លូវម៉ាស្សាបាតជើង បែប នេះ ទុកឱ្យចាស់ៗបានដើរផងដែរ៕