* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន រកឃើញទីតាំងសិប្បកម្មផលិត «ជីសរីរាង្គ ជុង ហេង» បង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន

08-05-2026 17:35

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងនាយកដ្ឋាន EIA នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញទីតាំង សិប្បកម្មផលិត «ជីសរីរាង្គ ជុង ហេង» បានបង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ក្រុមការងារបានពិនិត្យឃើញថា ទីតាំងគំនរស្តុកសំបកស្វាយ សម្រាប់ធ្វើជាជី មានបញ្ហាទឹកហៀរចេញ (ក្លិនស្អុយ) និងនៅទីតាំងហាលសម្ងួតសំណល់ស្វាយ ក៏មានបញ្ហាទឹកស្អុយហូរចេញផងដែរ នៅពេលមានភ្លៀងធ្លាក់។ ទឹកស្អុយ (ចេញពីតាំងស្តុក និងហាលសំបកស្វាយ) បានហូរចូលទៅក្នុងដីទំនាប ស្ថិតខាងក្រៅបរិវេណសិប្បកម្ម និងចុងក្រោយហូរបន្តចូលរណ្តៅដី និងប្រឡាយទឹកសាធារណៈ។ សិប្បកម្មពុំបានរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងហូរចេញពីទីតាំងស្តុក និងហាលសម្ងួតសំណល់ស្វាយ និងមានស្រះស្តុកត្រឹមត្រូវទេ។ បញ្ហានេះ អាបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ប្រឡាយទឹកសាធារណៈ។

ឆ្លើយតបនឹងបញ្ហាខាងលើក្រុមការងារបានអនុវត្តវិធានការបន្ត ដោយតម្រូវឱ្យសិប្បកម្ម៖

១-ផ្អាកសកម្មផលិតកម្ម ជាបណ្តោះអាសន្ន រហូតដល់សិប្បកម្មអនុវត្តវិធានការរបស់ក្រសួងបរិស្ថាន រួចរាល់។

២-ពិន័យអន្តរការណ៍ ចំពោះសិប្បកម្មខាងលើ ករណីបើកដំណើរការអាជីវកម្ម ពុំបានរៀបចំរបាយការណ៍ EIA ឬកិច្ចសន្យាការពារបរិស្ថាន។

៣-តម្រូវឱ្យសិប្បកម្ម រៀបចំប្រព័ន្ធប្រមូលទឹកស្អុយ និងស្រះស្តុកទឹកស្អុយ ដែលហូរចេញពីទីតាំងស្តុក និងហាលសំណល់ស្វាយ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងឱ្យបានរួចរាល់ក្នុងរយៈពេល ១ខែជាកំហិត ដើម្បីជៀសវាងទឹកស្អុយហូរចូលប្រឡាយទឹកសាធារណៈបន្តទៀត។

៤-តម្រូវឱ្យសិប្បកម្ម រៀបចំរបាយការណ៍ EIA ឬកិច្ចសន្យាការពារបរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។

សូមបញ្ជាក់ថា នៅក្នុងតំបន់នេះ ក្រុមការងារនឹងចុះធ្វើការត្រួតពិនិត្យ ទីតាំងរោងចក្រ សហគ្រាសមួយចំនួនទៀត ជាពិសេក្រុមហ៊ុនផលិតដំណាប់ស្វាយ ១កន្លែងនៅក្បែរនោះ បន្តបន្ទាប់ទៀត ដើម្បីធានាការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់មិនឱ្យសំណល់រាវ ហូរចូលទៅបពុលស្ទឹងព្រែកត្នោត៕