* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រោងចក្រពីរនៅខណ្ឌដង្កោ និងស្រុកអង្គស្នួល សង្ស័យបង្ហូរសំណល់រាវមិនសំអាត ចូលទៅប្រឡាយ តែមិនអនុញ្ញាតឱ្យមន្ត្រីអធិការកិច្ចផ្នែកបរិស្ថានចូលពិនិត្យ

08-05-2026 17:37

(ភ្នំពេញ)៖ រោងចក្រចំនួនពីរជារោងចក្រដំណាប់ស្វាយ និងបោកគក់ ស្ថិតនៅភូមិសាស្ត្រ​បឹងធំ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​ដាក់ការសង្ស័យថា បង្ហូរកាកសំណល់រាវមិនទាន់សំអាតមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងទឹកប្រឡាយសាធារណៈ។ នៅពេលមន្ត្រីអធិការកិច្ចរបស់ក្រសួងបរិស្ថាន ចុះទៅ​ពិនិត្យមិនត្រូវបានអនុញ្ញាតឱ្យចូលនោះឡើយ ដោយភាគីរោងចក្រលើក​ហេតុផល​ថា​មិនបានជូនដំណឹងជាមុន។ មន្ត្រីអធិការកិច្ចតបថា បើជូនដំណឹងមុន តើរោងចក្ររក្សា​ភស្តុ​តាងដែរទេ?

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារ​អធិការកិច្ចរបស់ក្រសួងបរិស្ថាន ដោយមានការចូលរួមសហការ​ពីមន្ត្ទីរបរិស្ថានរាជ​ធានី​ភ្នំពេញ រដ្ឋបាលខណ្ឌកំបូល រដ្ឋបាលស្រុកអង្គស្នួល និងរដ្ឋសង្កាត់បឹងធំ បាន​ចុះ​ត្រួត​ពិនិត្យនៅតាមរោងចក្រ ដែលពាក់ព័ន្ធការបង្ហូរសំណល់រាវមានពណ៌ខ្មៅ និង​ក្លិន​ស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈនៅភូមិសាស្ត្រនៃសង្កាត់បឹងធំ ខណ្ឌ​កំបូល រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចុះពិនិត្យ បានរកឃើញថា មានសំណល់រាវផ្ទុកដោយពណ៌ខៀវក្រម៉ៅ និងក្លិនស្អុយ បានបង្ហូរចេញពីតំបន់​ទីតាំង​រោងចក្រប្រមូលផ្តុំ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុក​អង្គស្នួល ចូលក្នុងប្រឡាយ​ទឹក​សាធារណៈ និងដីវាលទំនាប។

ក្រុមការងារអធិការកិច្ចបានកំណត់មុខសញ្ញាប្រភពបញ្ចេញសំណល់រាវខាងលើចំនួន​២ទីតាំងរួមមាន៖ ទី១) រោងចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) និង២) រោង​ចក្រ​បោកគក់​ជំរះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting។

របាយការណ៍បានបញ្ជាក់ថា ដោយមានការសង្ស័យបែបនេះ ក្រុមការងារអធិការកិច្ច បានទៅកាន់រោងចក្រទាំងពីរ ប៉ុន្តែពុំអាចចូលត្រួតពិនិត្យ​បាននោះឡើយ។ នៅទីតាំងរោង​ចក្រស្វាយ បានចាក់សោរទ្វារខាងមុខរោងចក្រជាប់ មិនអនុញ្ញាតឱ្យចូល​ឡើយ ដោយ​មាន​ការអះអាងថា អ្នកគ្រប់គ្រងរោងចក្រជជនជាតិចិនពុំនៅ ហើយរោងចក្រ​ពុំមាន​ការងារធ្វើទេ។

ដោយឡែករោងចក្រ Kniteracy Asia Company Limited Garment, Knitting. តំណាងរោងចក្រ មិនអនុញ្ញាតឱ្យក្រុមការងារចូលត្រួតពិនិត្យនោះឡើយ ដោយលើក​ហេតុ​ផលថា ពុំមានដាក់លិខិត ឬជូនដំណឹង មករោងចក្រឲ្យដឹងមុន។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨១៥ បានចែងថា​ មន្ត្រីអធិការកិច្ច​របស់ក្រសួងបរិស្ថាន ទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ មានតួនាទី និង​ភារ​កិច្ច ធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្ត​បញ្ញតិ​នៃក្រម​ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងកិច្ចគាំពារបរិស្ថាន ក្រោមសមត្ថកិច្ចរបស់ក្រសួង​ទទួល​បន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ក៏បានចែងដែរថា រោងចក្រ សហគ្រាស​ទាំងអស់នៅកម្ពុជា ក៏មានកាតព្វកិច្ចទទួលខុសត្រូវលើផ្នែកបរិស្ថាន និងធនធាន​ធម្ម​ជាតិ។ ដូច្នេះរោងចក្រ សហគ្រាសទាំងឡាយ ត្រូវតែចូលរួមសហការជាមួយមន្ត្រីជំនាញលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ៕