* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន បន្តចែកធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ «ភាពស្អាត» តាមរយៈការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស

08-05-2026 17:56

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបន្តចែកធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ «ភាពស្អាត» តាមរយៈការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។ ក្នុងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន និងយល់ដឹងពីការទុកដាក់សំរាម និងសំណល់បា្លស្ទិក តាមរយៈការចែកធុងសំរាមឱ្យដល់មូលដ្ឋាន។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់ជូនធុងសំរាម ចំនួន២៧៦៦ ធុងបន្ថែមទៀត លើចំនួនធុងចែកជូនមូលដ្ឋានសុខាភិបាល តាមរយៈក្រសួងសុខាភិបាលនាពេលកន្លងទៅចំនួន៣ ១៥៥ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែលជូនដល់សាលារៀន និងមូលដ្ឋានសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កន្លងមកនេះក្រសួងបរិស្ថាន បានអនុវត្តតាមវិធានការគន្លឹះជាជំហានៗ ដែលបានពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការដឹកនាំវិស័យបរិស្ថាន និងធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សេន អតីតនាយករដ្ឋមន្រ្តី និងបានបន្តយកសមិទ្ធផល និងស្នាដៃទាំងអស់ មកបន្តអនុវត្តក្នុងរាជរដ្ឋាភិបាល អាណ្ណតិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនោះទី១. ការអប់រំ និងផ្សព្វផ្សាយ៖ ក្រសួងបានប្រើប្រាស់យន្តការគ្រប់ទម្រង់ ដើម្បីបញ្ជ្រាបការយល់ដឹង ផ្សព្វផ្សាយ និងកៀរគរការចូលរួមពីសាធារណជន ឱ្យមានភាពស្អាតនៅគ្រប់ទីកន្លែង។ ទី២.ការប្តេជ្ញាចិត្ត តាមរយៈលើកកម្ពស់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមាន អ្នកចូលរួមសរុបជាង ១៤លានអង្គ/នាក់ ចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម។ និងទី៣. ការអនុវត្តសកម្មភាពជាក់ស្តែងនិងការជំរុញចលនា តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៧លានអង្គ/នាក់ ដោយសិស្សានុសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នានា ចេញមករើសសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដើម្បីធ្វើឱ្យសង្គម និងបរិស្ថានស្អាត។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លើសពីនេះ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានសម្អាតផ្លូវជាតិ បានស្អាតជាបណ្តើរៗ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការសមាគម សង្គមស៊ីវិល ដៃគូសហការ និងអភិវឌ្ឍន៍ជាតិ អន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវភារកិច្ច ដោយការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាម សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ២២ ៨៥៦ធុង។ ហើយក្នុងពេលនេះ ខេត្តកំពង់ធំ បានទទួលចំនួន ៣១១៥ធុងបន្ថែមទៀត ពីក្រសួងបរិស្ថាន ដើម្បីបន្តចែកដល់មូលដ្ឋានគោលដៅ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមជាដើម៕