* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លិខិតមិត្តអ្នកអាន៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ពិតជា​សក្តិសម​បំផុត​ទទួល​​នូវ​គោរមងារ​ជា​ «បិតាឯកភាពជាតិកម្ពុជា»

08-05-2026 18:07

(ភ្នំពេញ)៖ សព្វថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាចាត់ទុកថាជា «បិតាស្ថាបនិកសន្តិភាពកម្ពុជា» ដោយសារតែសម្ដេចបានតស៊ូរំដោះ ប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត និងបានស្វែងរកសន្តិភាពពេញបរិបូរណ៍ជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយ "ឈ្នះ-ឈ្នះ" ព្រមទាំងបានដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយប្រជាជនកម្ពុជាភាគច្រើនលើសលុបនិយមហៅថា «សម្ដេចពុក» ដែលប្រៀបប្រដូចទៅនឹងលោកឪពុក ប្រកបដោយព្រហ្មវិហារធម៌ តាមជួយបីបាច់ថែរក្សាប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។

យ៉ាងណាមិញ ក្រឡេកមើលអតីតកាល ក្នុងរយៈពេល ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជា ប្រទេសជាតិយើងមិនដែលមានការឯកភាពជាតិ ឯកភាពទឹកដី ដោយត្រូវហែកហួរដោយសង្គ្រាមផ្ទៃក្នុងប្រទេស ប៉ុន្តែក្រោយទទួលបានសន្តិភាពពេញបរិបូរណ៍ ប្រទេសកម្ពុជា មានការឯកភាពជាតិ គ្មានតំបន់អបគមន៍ និងគ្មានតំបន់ត្រួតត្រាផ្សេងគ្នានោះទេ ដោយបានបន្តថែរក្សាសន្តិភាពវែងជាងគេនៃប្រវត្តិសាស្ត្រ ដែលមានរយៈពេលជិត២៨ឆ្នាំ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ប្រកបដោយសុខសុវត្ថិភាព និងគ្មានការភ័យខ្លាចណាមួយឡើយ ពោលគឺបច្ចុប្បន្នប្រទេសជាតិ កំពុងស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

បន្ថែមលើនេះ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងទទួលរងការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ស្មារតីសាមគ្គីជាតិ ក្រោមដំបូលជាតិខ្មែរតែមួយ បានចាក់ស្រេះយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដែលនេះ គឺជាស្មារតីឯកភាពជាតិ ប្រឆាំងទល់នឹងសត្រូវរួម គឺកងទ័ពឈ្លានពានថៃ តាមរយៈកម្លាំងមហាសាមគ្គី ការធ្វើពហិការ ពង្រឹងខឿនការពារជាតិ និងគាំទ្រជំហរដ៏រឹងប៉ឹងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅគ្រប់ដំណាក់កាលទាំងអស់ ផ្ទុយស្រឡះពីប្រវត្តិសាស្ត្រក្នុងអតីតកាល ដែលប្រទេសជាតិយើងរមែងមានការបែកបាក់ផ្ទៃក្នុង នៅពេលជួបប្រទះសង្គ្រាមផ្ទៃក្នុង ឬ សង្គ្រាមឈ្លានពានណាមួយនោះ។

បច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមគ្គទេសក៍បន្តវេនដ៏ស្វាហាប់ ប៉ិនប្រសប់ និងគតិបណ្ឌិត នៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តពូនជ្រំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងស្មារតីឯកភាពជាតិ» តាមគំរូវីរភាពដ៏អស្ចារ្យបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមានគុណសម្បត្តិយ៉ាងល្អឥតខ្ចោះសក្តិសមបំផុតជា «បិតាឯកភាពជាតិកម្ពុជា»៕

កំពត, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦
ប្រជាពលរដ្ឋខេត្តកំពត