៥ឆ្នាំ លោក ម៉ៅ ធនិន្ទ ដោះស្រាយជម្លោះពលរដ្ឋជាង ៣ពាន់ករណី ភាគច្រើនវិវាទដីធ្លី (Video inside)

08-05-2026 18:16

(កំពត)៖ លោក ម៉ៅ ធនិន្ទ ជាអភិបាលខេត្តមួយរូប ដែលទទួលបានភាពល្បាញល្បី​តាម​រយៈ​​ការបង្កើតវេទិកា​ដោះស្រាយជម្លោះជូនប្រជាពលរដ្ឋ។ បន្តពីខេត្តពោធិ៍សាត់ មកដល់​ខេត្តកំពតភាគនិរតីប្រទេស លោក ម៉ៅ ធនិន្ទ នៅតែបន្តរំលែកពេលវេលាពីកិច្ចការដឹកនាំ​រដ្ឋ​បាល មកអង្គុយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងទិដ្ឋភាពជាគ្រួសារ។

រយៈពេលប្រមាណ៥ឆ្នាំនៅលើទឹកដីខេត្តកំពត លោក ម៉ៅ ធនិន្ទ បានទទួល និងដោះ​ស្រាយជម្លោះជូនប្រជាពលរដ្ឋបានជាង៣ពាន់ករណី។ ជម្លោះចូលដល់ដៃរបស់​លោកភាគ​ច្រើន​ត្រូវបានដោះស្រាយបញ្ចប់ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលជាមរតករបស់​សម្តេច​តេជោ ហ៊ុន សែន។

ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់លោក ម៉ៅ ធនិន្ទ ទទួលបានការកោត​សរសើរពីថ្នាក់ដឹកនាំជាតិ រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

តើលោក ម៉ៅ ធនិន្ទ ដែលពលរដ្ឋឱ្យរហស្សនាមប៉ាវចិនស្រុកខ្មែរ មានសិល្បៈ និងវិធីសាស្ត្រ​បែបណាខ្លះក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ? សូមទស្សនាវីដេអូដែលជាបទ​សម្ភាសន៍​របស់ Fresh News ដូចតទៅនេះ៖