អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសទិវា ៨ ឧសភា ២០២៦
08-05-2026 18:27
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។
ការបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី គឺជាការយកចិត្តទុកដាក់ និងការគិតគូរទៅដល់ការចែករំលែកនូវអ្វីដែលខ្លួនមាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋតាមរយៈកាកបាទក្រហមកម្ពុជា។ ជាពិសេសដោយមើលឃើញនូវការដឹកនាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមជម្រាបថាអ្នកឧកញ៉ា គិត ម៉េង និងគ្រួសារតែងតែបានបរិច្ចាគធនធានផ្ទាល់ខ្លួនដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ននេះ ។
ជាងនេះទៀតអ្នកឧកញ៉ា គិត ម៉េង និងគ្រួសារក៏បានចូលរួមឧបត្ថម្ភថវិកា ជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកា ដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕





