* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យ នាយកអង្គការភ្លែនអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

08-05-2026 18:32

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក RAM Kishan នាយកអង្គការភ្លែនអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះលោកនាយក និងសហការីដែលបានអញ្ជើញមកនាឱកាសនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោក RAM Kishan ដែលទើបទទួលបានតួនាទីជានាយកអង្គការភ្លែនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកផងដែរ។ លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៥ ផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមផងដែរថា សមិទ្ធផលទាំងអស់នេះ បានមកពីការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលនានា ដែលក្នុងនោះក៏មានអង្គការ Plan Internationalផងដែរ ដែលជាដៃគូយ៉ាងជិតស្និត ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្ររបស់ក្រសួង ពិសេសលើកម្មវិធីទី២ ដែលផ្តោតលើការងារទឹកស្អាត និងអនាម័យនៅជនបទ ដែលអាចជួយឱ្យក្រសួងសម្រេច បានតាមគោលដៅឆ្នាំ២០៣០ ជនបទនៅកម្ពុជាទទួលបានអាត្រាគ្របដណ្ដប់នៃទឹកស្អាត និងអនាំម័យកម្រិតមូលដ្ឋានមានអត្រា១០០%។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៥ កន្លងនៅនេះ កម្ពុជាត្រូវបានប្រកាសទទួលស្គាល់ជាប្រទេសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ជាមួយគ្នានេះ លោកនាយកអង្គការភ្លែនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។ លោកនាយកក៏បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រសួងអាចសម្រេចបាននាពេលកន្លងមក។ លោកបានសម្តែងសេចក្តីរំភើប និងត្រេកអរ ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ដែលបេសកកម្មរបស់អង្គការភ្លែនអន្តរជាតិស្របជាមួយនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោកបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្តទៀតដើម្បីសម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០២៦-២០៣៣។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោកនាយក និងសហការី ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីឆន្ទៈធ្វើអោយកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យផងដែរ៕