* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អរគុណការចូលរួមបរិច្ចាគអំណោយពីសប្បុរសជននានា ជូនវីរយុទ្ធជនការពារទឹកដី ពីព្រោះថា «មានជាតិទើប មានយើងទាំងអស់គ្នា»

08-05-2026 18:54

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាសម្ភារ និងថវិកា ពីក្រុមហ៊ុន ហ្គ៊ូប៊ីក (GUBIC) សម្រាប់បន្តចែកជូនវីរយុទ្ធជននៅសមរភូមិមុខ ដែលកំពុងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងប្រជាជនភៀសសឹក។

សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណជ្រាលជ្រៅជូនលោក គឹម សុទ្ធា ទីប្រឹក្សាសម្តេច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ីក និងសហការីទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាកម្លាំងកាយចិត្ត ចូលរួមចំណែកសម្រាលការលំបាករបស់ប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាក ដែលកំពុងប្រឈមការឈ្លានពានពីប្រទេសជិតខាង។

កាយវិការមនុស្សធម៌ដ៏ល្អប្រពៃ គួរគោរព និងកោតសរសើរណាស់ ដោយហេតុថា «ប្រទេសជាតិជាអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប។ មានជាតិទើបមានយើងគ្រប់គ្នា»។

សម្តេចបានកត់សម្គាល់ថា កន្លងមកលោកប្រធានក្រុមហ៊ុន បានចូលរួមចំណែកជួយសង្គមជាច្រើន ដូចជា វិស័យសុខាភិបាល សង្គមកិច្ច ជាពិសេសនៅក្នុងឱកាសដែលកម្ពុជា ទទួលរងការឈ្លានពានពីប្រទេសជិតខាងនេះ។

ការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងមហាសាមគ្គីជាតិខ្មែរ នៅគ្រាលំបាកនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ សុវត្ថិភាព សុខភាព និងអាយុជីវិតរបស់វីរយុទ្ធជន ក៏ដូចជាប្រជាជនភៀសសឹក នៅគ្រប់ពេលវេលា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អំណោយដែលទទួលបាននាឱកាសនេះ និងអំណោយដែលសម្តេចបានទទួលពីសប្បុរសជនផ្សេងៗទៀតនាពេលកន្លងមក នឹងបែងចែកជូនយុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចុះសួរសុខទុក្ខដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងលំនៅឋាននបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលផ្តល់ជូន នៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ។

សម្តេចបានថ្លែងថា យុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចុះបំពេញសកម្មភាពមនុស្សធម៌ ជួយជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីរួមសុខទុក្ខជាមួយប្រជាជនភៀសសឹក តាមរយៈការចែកជូនអំណោយសម្ភារប្រើប្រាស់ ពូជដំណាំ និងការអប់រំបច្ចេកទេសដាំដុះនានា ដើម្បីសម្រួលជីវភាពពលរដ្ឋនៅក្នុងគ្រាលំបាកនេះ ឱ្យបានប្រសើរឡើង ស្របតាមគោលការណ៍ និងឆន្ទៈមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច
ធិបតី ហ៊ុន ម៉ាណែត ដែលមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានបង្កើតឡើងដោយយុវជនក្មេងៗ មានសមត្ថភាព រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយមោទនភាព នៅក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ បានប្រែក្លាយការលំបាកទៅជាឱកាសក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានយកចិត្តទុកដាក់ជាទីបំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

អំណោយដែលក្រុមហ៊ុន ហ្គ៊ូប៊ីក នាពេលនេះ មាន អង្ករស្រូវថ្មី ២តោន មីជាតិ ១០០ កេស ទឹកស៊ីអ៊ីវ ១០០ យួរ និងថវិកា ៥លានរៀល។ ក្រុមហ៊ុន ហ្គ៊ូប៊ីក បានបង្កើតឡើងនៅឆ្នាំ២០១៧ ជាក្រុមហ៊ុនម៉ៅការសំណង់ទូទៅ មានសេវាកម្មសំខាន់ៗ ដូចជា ស្ថាបត្យកម្ម សំណង់ និងការផ្គត់ផ្គង់សម្ភារដេគ័រ។

លោក គឹម សុទ្ធា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ នាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូននាឱកាសនេះ ដើម្បីចូលរួមចំណែកជាមួយសម្តេច ក្នុងការចែកជូនដល់វីរយុទ្ធជន និងប្រជាជនភៀសសឹកជាបន្តទៀត។

លោកបានថ្លែងការកោតសរសើរ និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេច ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងប្រជាជនភៀសសឹក ជាមួយរាជរដ្ឋាភិបាល។

ក្នុងនោះ រដ្ឋសភាក៏បានចំណាយពេលវេលាមមាញឹក ចុះជួបផ្ទាល់ និងសំណេះសំណាលជាមួយវីរយុទ្ធជន និងប្រជាជនភៀសសឹក និងបានចាត់តំណាងនាំយកអំណោយ ចែកជូនជាបន្តបន្ទាប់ ក្នុងសកម្មភាពសមរភូមិក្រោយ ផ្សារភ្ជាប់នឹងសមរភូមិមុខជានិច្ច៕