* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សំណើអាមេរិកដែលចង់ឱ្យ UN ថ្កោលទោសអ៊ីរ៉ង់ អាចនឹងរងការរារាំងដោយសិទ្ធិវេតូពីចិននិងរុស្ស៊ី

08-05-2026 19:29

(ញូវយ៉ក)៖ សំណើរបស់សហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ (UN) ដែលទាមទារឱ្យថ្កោលទោស និងទប់ស្កាត់ការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស អាចនឹងត្រូវរារាំងដោយការប្រើសិទ្ធិវេតូ (Veto) ពីសំណាក់ប្រទេសចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីព្រាងនេះត្រូវបានផ្តួចផ្តើមដោយអាមេរិក និងបារ៉ែន ព្រមទាំងទទួលបានការគាំទ្រពីប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រជាច្រើនទៀត។ ប្រេសិតអាមេរិកប្រចាំ អង្គការសហប្រជាជាតិ លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានសង្កត់ធ្ងន់ថា ការជំទាស់នឹងសំណើនេះ គឺជាការបង្ហាញពីចេតនាមិនចង់បានសន្តិភាព។ ជាការឆ្លើយតប ប្រេសិតអ៊ីរ៉ង់បានរិះគន់ថា សំណើនេះមានចេតនានយោបាយលម្អៀង ហើយអាមេរិកក៏គ្មានសិទ្ធិតាំងខ្លួនជាអ្នកការពារសេរីភាពនាវាចរណ៍នោះដែរ ខណៈដែលខ្លួនកំពុងបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។

ប្រភពការទូតបានបង្ហើបថា ចិននិងរុស្ស៊ីមិនពេញចិត្តនឹងសេចក្តីព្រាងនេះឡើយ ដោយរុស្ស៊ីទាមទារឱ្យសរសេរវាឡើងវិញទាំងស្រុង។ ការជំទាស់នេះ ក៏ដោយសារតែសេចក្តីព្រាងមានយោងលើ «ជំពូកទី៧» នៃធម្មនុញ្ញ UN ដែលអាចបើកផ្លូវដល់ការដាក់ទណ្ឌកម្ម និងការប្រើកម្លាំងយោធា។

គួរបញ្ជាក់ថា​ ប្រសិនបើចិនពិតជាប្រើសិទ្ធិវេតូមែន វានឹងធ្វើឱ្យបរិយាកាសការទូតមានភាពតានតឹង មុនដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ។ ការប្រទាំងប្រទើសគ្នានៅក្រុមប្រឹក្សាសន្តិសុខ UN នេះ កើតឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា វ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងបោះជំហានឈានទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីផ្អាកសង្គ្រាមរវាងប្រទេសទាំងពីរ៕