* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាននឹងផ្អាកផលិតកម្មជាបណ្តោះអាសន្នរោងចក្រចំនួន២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលរារាំងមិនឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យករណីសង្ស័យបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយចូលក្នុងប្រឡាយទឹកសាធារណៈ

08-05-2026 19:54

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹងផ្អាកដំណើរការអាជីវកម្មជាបណ្ណោះអាសន្ន ចំពោះរោងចក្រចំនួន២ទីតាំង គឺ១- រោងចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) និង២- រោងចក្របោកគក់ជំរះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting ដែលពាក់ព័ន្ធនឹងការបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ នៅទីតាំងភូមិសាស្ត្រនៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចត្រូវបានរារាំង មិនឱ្យចុះត្រួតពិនិត្យ នៅក្នុងទីតាំងរោងចក្រ ទាំង២ខាងលើពាក់ព័ន្ធនឹងបញ្ហាបំពុលបរិស្ថានឡើយ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានសម្រេចបិទផលិតកម្មរោងចក្រជាបណ្ណោះអាសន្ន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រសហគ្រាស ដែលមិនសហការ ឬរារាំងមិនឱ្យមន្ត្រីបរិស្ថានចូលត្រួតពិនិត្យការបំពុល ត្រូវរងទណ្ឌកម្ម តាមផ្លូវច្បាប់ជាធរមាន។

ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨១៥ ត្រង់ចំណុច «ក» បានចែងតួនាទីនិងភារកិច្ចរបស់មន្ត្រីអធិការកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះបានចង្អុលបង្ហាញការធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តបញ្ញតិនៃក្រមនេះពាក់ព័ន្ធនឹង កិច្ចការពារបរិស្ថាន និងកិច្ចគាំពារបរិស្ថាន ក្រោមសមត្ថកិច្ច របស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ដូចគ្នាដែរ អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ត្រង់មាត្រា២. មាត្រា២២. មាត្រា២៧. ក៏មានចែងអំពីតួនាទីមន្រ្តីជំនាញក្រសួងបរិស្ថាន មានសមត្ថកិច្ចពិនិត្យ បទល្មើសបរិស្ថាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមមន្ត្រីអធិការកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយមានអំណាចឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធនឹងបំពេញកិច្ចនីតិវិធីដទៃទៀត។

លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការបំពុល បរិស្ថាន ត្រង់ប្រការ៦.ប្រការ៩.ប្រការ១០.ប្រការ១១.ប្រការ១៥.ប្រការ១៩.ក៏មានចែង អំពីម្ចាស់ ឬតំណាងស្របច្បាប់របស់ទីតាំងផលិតកម្ម អាជីវកម្ម ឬសេវាកម្ម ដែលរារាំងការចូលក្នុងទីតាំង ឬពុំព្រមផ្តល់កិច្ចសហការសម្រាប់ការបំពេញភារកិច្ចរបស់មន្ត្រីអធិការកិច្ច ដូចមានចែងកំណត់នៅក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្ម ឬទោសអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕