រដ្ឋបាលខេត្តកំពង់ធំ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
08-05-2026 20:42
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ជាមួយរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យទេសចរណ៍ អប់រំ កសិកម្ម និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ។
ពិធីចុះហត្ថលេខានេះ ដោយមានការចូលរួមពី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក នួន ផារ័ត្ន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ លោលោកសាស្ត្រាចារ្យបណ្ឌិត ម៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមន្រ្ដីជាន់ខ្ពស់ និងលោកគ្រូ អ្នកគ្រូជាច្រើនផងដែរ។
នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានលើកឡើងថាសក្ដានុពលដែលខេត្តកំពង់ធំ គឺគិតអំពី ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន ទាំងនេះជាសក្ដានុពល ដែលយើងមាន ហើយដែលបានធ្វើ នៅគោលដៅអភិវឌ្ឍសេដ្ឋកិច្ច ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានបង្កើតនូវក្រុមការងារមួយចំនួន ដើម្បីលើកស្ទួយនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយក៏បានអភិវឌ្ឍន៍នៅគម្រោងមួយចំនួនផងដែរ។ គម្រោងទី១ គឺយើងបានបង្កើតឡើងនូវតំបន់ស្ទងដែលយើងបង្កើតជា សួនវារីវប្បកម្មធំមួយ ដែលបច្ចុប្បន្នមានសកម្មភាព៣០% ទៅ ៤០% លើផ្ទៃដី ៣ពាន់ហិតា ហើយនិងក្លាយទៅជាវារីវប្បកម្មដ៏ធំ នៅកម្ពុជា ដូចជានៅក្នុងកម្រិតតំបន់ផងដែរ។ ហើយនាំមកនៅបច្ចេកវិទ្យាថ្មី និងនាំមុខនៅឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងជំនោរសម្រាប់សេដ្ឋកិច្ចជាតិផង។
លោក នួន ផារ័ត្ន បានបន្ដថា សួនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ សម្ដេចបវរធិបតី ដែលសម្ដេចបានផ្ដួចផ្ដើមគំនិត ដែលបានអនុម័តជាគោលការណ៍ នឹងចាប់ផ្ដើមការដ្ឋានក្នុងពេលឆាប់ៗនេះ ហើយទន្ទឹមនឹងសួនកែច្នៃ គ្រាប់ស្វាយចន្ទីក៏យើងមានសួនកសិឧស្សាហកម្ម កែច្នៃនៅផលិតផល កសិកម្មផ្សេងៗទៀត ក្រៅពីគ្រាប់ស្វាយចន្ទី ដើម្បីជំរុញនូវការកែច្នៃ នៅផលិតផលកសិកម្ម នឹងលើកកម្ពស់ វិស័យកសិរឧស្សាហកម្មផងដែរ។
បន្ថែមពីនេះ លោក នួន ផារ័ត្ន បានបន្ដទៀត ការចុះ ចុះហត្ថលេខានៅថ្ងៃនេះ វានឹងបង្កើតជាក្របខ័ណ្ឌ ទូទៅមួយនៃកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងកិច្ចសហប្រតិបត្តិការនេះ ក្លាយទៅជាសកម្មភាព ជាក់ស្ដែង ហើយបញ្ចូលទៅក្នុងអ្វីដែលជាក្របខណ្ឌអនុវត្ត ជាក់ស្ដែងរបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនៅគំនិតមួយចំនួន ដែលទាក់ទងទៅនឹងខេត្តកំពង់ធំ ដែលក្នុងនោះរួមមាន៖ ធ្វើឲ្យគេស្គាល់អំពីប្រាសាទបុរាណ ត្រូវរៀបចំប្រាសាទឱ្យមានភាពទាក់ទាញ, ត្រូវរៀបចំសួនផ្កា ដើម្បីឲ្យកាត់បន្ថយការនាំចូលពីក្រៅ
ធ្វើយ៉ាងណាកុំឱ្យទៅហួសមកហួស។លោកបណ្ឌិតក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាល ដែលមានសេចក្ដីទុកចិត្ត និងផ្ដល់ឱ្យរាជបណ្ឌិតសភា បានអភិវឌ្ឍន៍ និងអភិរក្ស ហើយកែច្នៃនៅម្ហូបអាហារ សំលៀកបំពាក់ និងសម្លៀកបំពាក់គ្រប់សម័យកាលនៅរាជបណ្ឌិតសភាកម្ពុជាផងដែរ៕














