* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅរឹតបន្តឹងសន្តិសុខ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងជនបរទេសខុសច្បាប់ ដើម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

08-05-2026 21:22

(ប៉ៃលិន)៖ នាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានចាត់តាំងកម្លាំងសមត្ថកិច្ចចម្រុះ ដាក់គោល​ដៅត្រួតពិនិត្យដោយគ្មានកំណត់ពេល នៅតាមដងផ្លូវជាតិលេខ ៥៧ និងលេខ ៥៩។ យុទ្ធនាការនេះ​ធ្វើឡើងក្នុងគោល​បំណងស្វែងរកសារធាតុញៀន អាវុធជាតិផ្ទុះ និងទប់ស្កាត់ការលួចចូលស្នាក់នៅខុសច្បាប់របស់ជនបរទេស ជាពិសេសបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីកម្ពុជា។

ការបន្តយុទ្ធនាការនេះ គឺដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល។ រដ្ឋបាលខេត្ត​បានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ទីតាំងកាស៊ីណូ និងការស្នាក់នៅរបស់ជនបរទេស ដើម្បីបង្ការ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចជា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរមនុស្ស និងការចាប់ជំរិត។

ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ កន្លងមក សមត្ថកិច្ចបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធនឹងករណីឆបោកអនឡាញជាបន្តបន្ទាប់ រួចបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស និងបណ្តេញចេញពីកម្ពុជា ព្រមទាំងបានសហការផ្តល់ព័ត៌មានពីបណ្តាញមេខ្លោងទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិជាច្រើនករណីផងដែរ។