* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានារបស់ខេត្តកំពត និងខេត្តកែប (Video inside)

09-05-2026 07:57

(កំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល​ជាមួយ​​ក្រុម​​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា​ជុំវិញ​ខេត្តកំពត និងខេត្តកែប។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង ១ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងតាកែវ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI បានឱ្យដឹងថា ខេត្តកែប ជាខេត្តដែលមានតូចជាងគេនៅកម្ពុជា ស្ថិតនៅភាគនិរតី។ ខេត្តកែប ពីមុន​មាន​ឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ សម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ បន្ទាប់ពីទទួលបានឯករាជ្យ ស្ថិតក្នុង​សម័យ​សង្គមរាស្ត្រនិយម។

ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅ​ចំណុះ​​ស្រុកកំពត ខេត្តកំពត។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋ​កម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា «ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ មកដល់បច្ចុប្បន្ននេះ មានអភិបាលនៃ​គណៈ​អភិបាលខេត្តចំនួន ១០រូប។

ខេត្តកែប មានចម្ងាយប្រមាណ ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទ​ល់​ខាងកើត ខាងជើង ខាងលិច ជាប់នឹងខេត្តកំពត និងខាងត្បូងជាប់តំបន់ទឹក​ប្រវត្តិ​សាស្ត្រ​កម្ពុជា-វៀតណាម។

ខេត្តកែប មានទំហំផ្ទៃដីគោកសរុប ១៨៧,២៤គីឡូម៉ែត្រក្រឡា ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១៣។ រដ្ឋបាលដែនដីចែកចេញជាក្រុង១ ស្រុក១ មាន ៥ឃុំ/សង្កាត់ និង១៨ភូមិ។

ខេត្តជាប់ឆ្នេរសមុទ្រដ៏ល្បាញល្បីមួយនេះ មានប្រជាពលរដ្ឋសរុប ១១,១៧៤គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៤៦,៥៦១នាក់ ស្រីចំនួន ២៣,៦៩៦នាក់។ មុខរបរចម្បងរបស់​ប្រជាពលរដ្ឋ គឺការធ្វើស្រែចំការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្ម​ទេស​ចរណ៍។

ដោយឡែកខេត្តកំពត មានផ្ទៃដីសរុបចំនួន ៤.៨៧៣,២គីឡូម៉ែត្រក្រឡា ជាខេត្តជាប់​មាត់​សមុទ្រ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងកើត​ជាប់​នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងខេត្តកែបនិងប្រទេសវៀតណាម ខាងលិច​ជាប់នឹង​ខេត្តព្រះសីហនុ និងឈូងសមុទ្រថៃ។ ខេត្តកំពត មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ​។ ខេត្តកំពត មានព្រំដែនគោកជាប់ជាមួយខេត្តអានយ៉ាង ប្រទេសវៀតណាម មាន
ប្រវែងប្រមាណ ៤២,៣គីឡូម៉ែត្រ។

ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍។ មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ, ធនធានសមុទ្រសម្បូរបែប, ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ, កំពង់ផែធំៗ ចំនួន៥កន្លែង, រោងចក្រស៊ីម៉ងត៍ ចំនួន៤កន្លែង, វារីអគ្គិសនីផលិតថាមពលបាន ចំនួន​១៩៤,១មេកាវ៉ាត់, ព្រមទាំងមានប្រព័ន្ធគមនាគមន៍តភ្ជាប់គ្នាជាច្រើនដូចជា ផ្លូវជាតិលេខ​៣, លេខ៤១, លេខ៤៣, លេខ៣១, លេខ៣២, លេខ៣៣ និងផ្លូវរថភ្លើងមួយខ្សែត​ភ្ជាប់​ពីភ្នំពេញ មកកំពត និងទៅខេត្តព្រះសីហនុ។

ខេត្តកំពត បែងចែកជា ៩ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ និង ៤៩១ភូមិ និងមានប្រជាពល​រដ្ឋ​សរុប ៧២៣ ៩៥៤ នាក់ (ស្រី ៣៧៣ ២៥១ នាក់) ស្មើនឹង ១៨៤ ៦៤៨គ្រួសារ។ ប្រជា​ជនក្នុងខេត្តកំពត ប្រកបរបរក្នុងផ្នែកផ្សេងៗមានដូចជា មុខរបរចម្បង​ក្នុងផ្នែក​កសិ​កម្មមានចំនួន ៧២,៤ភាគរយ, បម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន ០.៥ភាគរយ និងបម្រើការងារចម្បងក្នុងផ្នែកសេវាកម្មមានចំនួន ២៧.១ភាគរយ។

ខេត្តកំពតឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ចប្រមាណ ១ ៦១២,៤លានដុល្លារ មានកំណើន​សេដ្ឋ​កិច្ច ៩ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងចំណូលសម្រាប់មនុស្សម្នាក់ ២១២៦,៤ដុល្លារ។ កំណើនសេដ្ឋកិច្ចតាមវិស័យបីធំៗមាន៖ កសិកម្ម មានប្រមាណ ៨៨៥,៩ លានដុល្លារ, ឧស្សាហកម្ម មានប្រមាណ ៣០៥,៥លានដុល្លារ និងសេវាកម្ម មានប្រមាណ ៤១២,០លានដុល្លារ៕