* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ចុះ MOU ជាមួយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម

09-05-2026 10:06

(វៀតណាម)៖ ដោយបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចការងារនេះ បណ្ឌិត គិន ភា និងសហការីបានចូលរួមសិក្ខាសាលា និងពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម លើប្រធានបទពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាសន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងអនុតំបន់មេគង្គ។

ក្នុងឱកាសនោះដែរ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នាជាមួយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិការពារជាតិនៃក្រសួងការពារប្រទេសវៀតណាមផងដែរ។

អនុស្សរណ:នៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់កម្រិតវិទ្យាសាស្ត្រ និងការសិក្សាស្រាវជ្រាវបស់វិទ្យាស្ថានទាំងពីរ និងមានគោលដៅរួមចំណែកពង្រឹងចំណងមិត្តភាព និងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័នទាំងពីរផងដែរ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងឧត្តមសេនីយ៍ទោបណ្ឌិត ហ្សឿង ហ្គុយ ណាំ (Duong Quy Nam) ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម៕