* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដកហូតអាជ្ញាបណ្ណកាស៊ីណូ អ៉ីហ្គល ឃីង នៅស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយរកឃើញពាក់ព័ន្ធបទល្មើស ONLINE SCAMS

09-05-2026 10:39

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ អ៉ីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង ស៊ិនវេសរមន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភានេះ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦, គ.ល.ក. បានចូលរួមក្នុងប្រតិបត្តិការចុះ ត្រួតពិនិត្យជាក់ស្តែង និងចែកឆេរទីតាំង កាស៊ីណូ អ៉ីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង ស៊ិនវេសរមន ឯ.ក ដែលសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការនេះ ដឹកនាំដោយក្រុមការងារទី៣ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ច.ប.) ក្រោមកិច្ចសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង។

ក្នុងការចុះពិនិត្យ និងឆែកឆេរនេះ, កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប ២០រូប (ចិនចំនួន ១៧ រូប និងខ្មែរ ៣ រូប) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន កុំព្យូទ័រ All in one ចំនួន ៩៩ គ្រឿង, Laptop ចំនួន ១ គ្រឿង, ធុងកុំព្យូទ័រចំនួន ៩ គ្រឿង, Monitor ចំនួន ៨ គ្រឿង, ទូរសព្ទសរុបចំនួន ៣៣៦ គ្រឿង, ព្រមទាំង ឧបករណ៍និងសម្ភារដែលមានការពាក់ព័ន្ធផ្សេងទៀត។

លទ្ធផល នៃការពិនិត្យលម្អិតបន្ថែមលើឧបករណ៍ និងសម្ភារដែលបានដកហូតបង្ហាញថា ឧបករណ៍ទាំងនេះត្រូវបាន ប្រើប្រាស់សម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជាល្បិចបោកបញ្ឆោត ឱ្យធ្វើការវិនិយោគភាគហ៊ុន (Stock Investment) ដោយបានប្រើប្រាស់បណ្តាញសង្គម (Whatapp) ជាមធ្យោបាយទំនាក់ទំនងទៅជនរងគ្រោះសម្រាប់ ការផ្ទេរប្រាក់។ ទន្ទឹមនេះ, គណនីធនាគារចំនួន ១៣ និងអចលនវត្ថុចំនួន ៩ កន្លែង ដែលមានការពាក់ព័ន្ធ ត្រូវបាន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចេញដីកាសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។

ក្រោយពីបញ្ចប់ប្រតិបត្តិការ, ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដើម្បី សាកសួរ គ្រប់គ្រង និងកសាងសំណុំរឿង តាមនីតិវិធីជាធរមាន៕