* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥

09-05-2026 10:54

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាស ធុរកិច្ច និងការប្រកួតប្រជែង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ មិនត្រឹមតែត្រូវបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តរបស់ក្រសួង-ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងអំពីបញ្ហាចំណុចខ្វះខាត និងកិច្ចការដែលត្រូវកែលម្អ ដើម្បីជាមូលដ្ឋាន សម្រាប់តម្រង់និងកែតម្រូវទិសដៅគោលនយោបាយ និងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ផ្អែកលើបទពិសោធន៍អនុវត្តរយៈពេលជាងពីរឆ្នាំកន្លងមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការតាមដាននិងត្រួតពិនិត្យនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមមាន របៀបរបបធ្វើការ ភាពចន្លោះប្រហោង ផ្នែកបច្ចេកទេស បញ្ហាទិន្នន័យ សមត្ថភាពស្ថាប័ន ធនធានមនុស្ស និងការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ ការតាមដាន និងត្រួតពិនិត្យ មិនគួរត្រូវបានមើលឃើញត្រឹមជាការវាស់វែងសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាឧបករណ៍សម្រាប់តម្រង់ទិស ដាស់តឿន និងជំរុញការអនុវត្ត ដើម្បីសម្រេចបានគោលដៅ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរថា ការសម្រេចបានសូចនាករ សមិទ្ធកម្មគន្លឹះមួយចំនួននៅមានភាពយឺតយ៉ាវ បណ្តាលមកពីកត្តាប្រឈមមួយចំនួនរួមមាន សមត្ថភាពបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដឹកនាំការអនុវត្ត ព្រមទាំងចូលរួមអនុវត្ត, ការសម្របសម្រួលអន្តរក្រសួង នៅមានកម្រិត, ការខ្វះខាតទិន្នន័យនិងប្រព័ន្ធព័ត៌មាន ដែលមានភាពគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូល, ផ្ទៀងផ្ទាត់ និងចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះទាមទារឱ្យមានការបន្តពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់យន្តការសម្របសម្រួល និងការកសាងប្រព័ន្ធទិន្នន័យ និងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធផល និងសុក្រឹតភាព។

សម្រាប់សូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាសធុរកិច្ច និងការប្រកួតប្រជែង អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ ការកំណត់និយមន័យ ការកត់ត្រា ការប្រមូល ការផ្ទៀងផ្ទាត់ និងសុពលភាពនៃការប្រើប្រាស់ទិន្នន័យ ដែលនៅមានបញ្ហាប្រឈមមួយចំនួន និងតម្រូវឱ្យមានការពិនិត្យកម្រិតបច្ចេកទេសបន្ថែម។ អង្គប្រជុំបានកត់សម្គាល់ថា ការកំណត់និយមន័យ និងទិន្នន័យឱ្យបានច្បាស់លាស់កាន់តែសុក្រឹត និងមានសង្គតិភាព គឺមានសារៈសំខាន់សម្រាប់ឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង សក្តានុពល និងតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកសិកម្ម, ការធ្វើឱ្យតួលេខសហគ្រាសធុនតូច និងមធ្យមអាចប្រើប្រាស់បានសម្រាប់ការតាមដានគោលនយោបាយ, ក៏ដូចជាការវាយតម្លៃបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងឱ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះ អង្គប្រជុំបានឯកភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តពិនិត្យឡើងវិញលើយន្តការចុះបញ្ជីពាណិជ្ជកម្ម ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ការកំណត់និយមន័យសូចនាករ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបន្តពិនិត្យលើ សមាសធាតុលម្អិតនៃសូចនាករច្បាប់ និងឯកសារគតិយុត្តិពាក់ព័ន្ធ ប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការវាស់វែងមានភាពសុក្រឹត មានសង្គតិភាព និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីស្ថានភាពជាក់ស្តែង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានរំលេចថា គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ត្រូវបន្តពង្រឹងតួនាទីសម្របសម្រួលអន្តរក្រសួង ដើម្បីជួយដោះស្រាយបញ្ហាអន្តរវិស័យ ធានាស្ថិរភាពនៃការអនុវត្ត និងជំរុញឱ្យការតាមដាន និងត្រួតពិនិត្យឱ្យក្លាយជាឧបករណ៍សំខាន់សម្រាប់គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការ សម្រេចបាននូវគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល៕