ជំនាញទាំង៣ ដែលមានសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET 1.5M នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
09-05-2026 11:21
(ភ្នំពេញ)៖ មុខជំនាញទាំង៣ ដែលមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមជំនាញទាំង៦ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។
ជំនាញទាំង៣ នោះរួមមាន៖ ធុរកិច្ចភេសជ្ជៈ ការផលិតនំ និងសេវាកម្មសម្អាងកាយ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសរកចំណូលបានឆាប់រហ័ស ទាំងការបម្រើការងារនៅតាមស្ថាប័ន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញសរុបចំនួន៩ ក្រោមកម្មវិធី TVET 1.5M ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសការងារជូនដល់អតីតបងប្អូនពលករខ្មែរត្រឡប់មកពីថៃផងដែរ។
ចំពោះការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៨៩/ ០៩៦ ៧៣៥ ១០១៩/ ឬអញ្ជើញមកវិទ្យាស្ថានជាតិសហគ្រិនភាព និងវានុវត្តន៍ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)៕








