* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រី យក់ សម្បត្តិ ដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យមើលទីតាំងចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ

09-05-2026 13:05

(កណ្ដាល)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ដោយមានការចូលរួមពីក្រុមការងារនៅព្រលានយន្ដហោះ និងផ្នែកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល នូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, បន្ទាប់ពីលោកស្រី យក់ សម្បត្ដិ ចុះពិនិត្យទីតាំងខាងលើរួចលរាល់ ក៏បានផ្តល់អនុសាសន៍ រួមទាំងវិធានការសំខាន់ៗមួយចំនួន រួមមាន៖
* កំណត់ជាក់លាក់ និងតាមដានយ៉ាងយកចិត្តទុកដាក់នូវកំដៅគ្រប់អ្នកដំណើរចូលទាំងអស់នៅទីតាំងអ្នកដំណើរមកដល់
* ត្រៀមជាស្រេចក្នុងករណីសង្ស័យដោយអនុវត្តវិធានសុខាភិបាល ជាធរមាន
* ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និងទូរស័ព្ទ Hotlines 115 និងបានធ្វើការសាកល្បងជាបន្តបន្ទាប់
* ក្នុងករណីមានការរកឃើញណាមួយ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និងព្យាបាលអ្នកជំងឺបន្ទាន់
* ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក (Sample Testing Screening) និងព្យាបាល
* ត្រៀមឧបករណ៍ និងសម្ភារ មន្ទីរពិសោធន៍ ព្រមទាំងឱសថ និង PPE
* នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកដំណើរអំពីវិធានការផ្សេងៗ។ ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មានឱ្យបានទាន់ពេល វេលា។

សូមជម្រាបថា មេរោគ Hantavirus ជាប្រភេទមេរោគកាចសាហាវដែលភាគច្រើនចម្លងពីសត្វកកេរដូចជាកណ្ដុរ ប៉ុន្តែអាចចម្លងពីមនុស្សទៅមនុស្សបានក្នុងករណីកម្រ។ វាបង្កជា ជំងឺរោគសញ្ញាសួតហង់តាវីរុស (Hantavirus Pulmonary Syndrome - HPS) ដែលមានរោគសញ្ញាដំបូងដូចជំងឺផ្ដាសាយ មុននឹងវិវឌ្ឍយ៉ាងលឿនទៅជាបញ្ហាសួតធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ហើយបច្ចុប្បន្ន មិនទាន់មានថ្នាំព្យាបាលជាក់លាក់ សម្រាប់ជំងឺនេះទេ គឺមានតែការថែទាំទ្រទ្រង់តាមរោគសញ្ញា។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន ៥នាក់ និងអ្នកស្លាប់ ៣នាក់ ដោយសារមេរោគ Hantavirus នៅលើកប៉ាល់ទេសចរណ៍ MV Hondius នាពេលថ្មីៗនេះ ដែលនាំឱ្យបណ្ដាប្រទេសជាច្រើនដាក់ចេញវិធានការតាមដានអ្នកដំណើរ។ ថ្វីដ្បិតតែមានការផ្ទុះឡើងនេះក៏ដោយ WHO បានវាយតម្លៃថា ហានិភ័យចំពោះសុខភាពសាធារណៈជារួមនៅមានកម្រិតទាប ប៉ុន្តែបានជូនដំណឹងដល់ប្រទេសចំនួន ១២ ដើម្បីតាមដានករណីសង្ស័យ និងបានណែនាំវិធានការបង្ការដូចជាការពាក់ម៉ាស ស្រោមដៃ និងលាងសម្អាតដៃនៅពេលសម្អាតកាកសំណល់សត្វកកេរ៕