* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ ជំរុញការរួមចំណែករបស់ស្ដ្រីលើវិស័យនេះ

09-05-2026 13:33

(ភ្នំពេញ)៖ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្ហាញសមាសភាពអនុប្រធាន សមាជិកា នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ ព្រមទាំងស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហ៊ុន ដានី ប្រធានប្រតិបត្តិ លោកស្រីអនុប្រធាន និងលោកស្រីជាមាជិកាគណៈកម្មការសាខា អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ សរុបចំនួន១២៣នាក់។

លោកស្រីប្រធានកិត្តិយស បានថ្លែងនូវការគោរពដឹងគុណចំពោះស្មារតី និងគំរូវីរភាពនៃការចូលរួម និងការលះបង់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខ និងស្ថានភាពរបស់ស្ត្រីកម្ពុជាគ្រប់រូប។

លោកស្រី សុង ធីតា ហួតហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនារីទាំងអស់ នៃក្រសួងទេសចរណ៍ ជាពិសេសសសាខាមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងសង្គមនាពេលកន្លងមក ការចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការងារជំរុញអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅកម្ពុជា ដែលជាតួនាទីស្នូលដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានពីការចូលរួមរបស់ស្ត្រី។

លោកស្រីបានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់បងប្អូននារីក្នុងសមាគមឱ្យចូលរួមថែរក្សាសន្តិភាព និងប្រកាន់ខ្ជាប់ជានិច្ចនូវអំពើល្អ សីលធម៌ និងគុណតម្លៃស្ត្រីខ្មែរ ថែមទាំងជំរុញឱ្យសមាគមនារី និងមន្ត្រីនារីទាំងអស់បន្តខិតខំអនុវត្តការងារដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ចេះជួយគ្នា ចែករំលែកគ្នាទាំងស្មារតី កម្លាំងកាយ កម្លាំងចិត្ត ក៏ដូចជាសម្ភារៈ ថវិកា ទៅតាមលទ្ធភាពដែលអាចធ្វើបាន សំដៅកសាងសមានចិត្ត និងសុខដុមនីយកម្មទាំងខាងក្នុង និងខាងក្រៅ។

ជាងនេះទៀត លោកស្រីប្រធានកិត្តិយស បានជំរុញឲ្យនារីចូលរួមដោយសកម្មបំផុត ក្នុងការកសាងពង្រឹងភាពធន់ និងផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដើម្បីចូលរួមចំណែកបង្កើតចំណូលមូលដ្ឋាន និងសេវាកម្មទេសចរណ៍ដែលមានគុណភាព៕